បរទេស៖ ទីបំផុត Mohamed Salah បានចុះកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំជាមួយហង្សក្រហម Liverpoolហើយ។

Mohamed Salah contract: The new trend influencing Liverpool's decision |  The Independent

ហើយបើយោងគេហទំព័រ BBC Sport បានចុះផ្សាយថា ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ប្រាក់ឈ្នួលដល់ទី ៣៥0,000 ផោន​ក្នុង​មួយ​សប្តាហ៍ និងធ្វើ​ឱ្យ​កីឡាករ​វ័យ ៣០ ឆ្នាំ​ក្លាយ​ជា​កីឡាករ​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹបនៅ Merseyside ខណៈខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​នៅ​សល់​កុងត្រាតែមួយ​ឆ្នាំ​ប៉ុណ្ណោះលើកិច្ចសន្យាចាស់។​ លោក Jurgen Klopp បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាគឺជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ពួកយើង និងការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់គាត់។ គាត់​នៅជាមួយយើង ខ្ញុំគិតថានេះគឺជាក្លឹបរបស់គាត់តែមួយគត់។ វាជារឿង​ដ៏​ពិសេស​សម្រាប់​អ្នក​គាំទ្រ​របស់​យើង»។

400% rise in calls to Egypt's rehab hotline after Mohamed Salah anti-drugs  campaign – Middle East Monitor

គួរ​បញ្ជាក់ថា Salah បានស៊ុតបញ្ចូលទីបាន ១៥៦ គ្រាប់ក្នុងការបង្ហាញខ្លួន ២៥៤ដង ក្នុងអំឡុងពេលប្រាំឆ្នាំរបស់គាត់នៅ Anfield ចាប់តាំងពី​ផ្ទេរ​ពីក្លឹប Roma មក៕

 

ប្រភពព័ត៍មាន​៖ BBC