បរទេស៖ Mohamed Salah បានបដិសេធសំណើរបស់ហង្សក្រហម Liverpool ក្នុងការស្កែនលើបញ្ហារបួសមុនការប្រកួតដែលខ្សែប្រយុទ្ធរូបនេះចូលលេងបាន ៩០ នាទីសម្រាប់​ក្រុមជម្រើសជាតិអេហ្សីបរបស់គាត់នៅថ្ងៃអាទិត្យ។

Mohamed Salah Would “Give Up All The Personal Awards To Replay That Final”  - The Liverpool Offside

កាពីតែនក្រុមវ័យ ២៩ ឆ្នាំរូបនេះបានដឹកនាំក្រុមយកឈ្នះ Guinea ក្នុងលទ្ធផល១ទល់និង០ ក្នុងទីក្រុង Cairo ខណៈអេហ្ស៊ីប​បានចាប់ផ្តើមយុទ្ធនាការជម្រុះ Africa Cup of Nationsនៅឆ្នាំក្រោយ។ អ្នក​ចាត់​ការ​ Ehab Galal បាន​និយាយ​ថា: Salah បាន​រង​របួស ប៉ុន្តែ​គាត់នៅតែបន្តលេង​។ហើយ​ការ​ថតកាំរស្មី X smjrab’Salah នឹងធ្វើឡើងបន្ទាប់ពីការប្រកួតបញ្ចប់។ អេហ្ស៊ីបដែលគ្រោងនឹងធ្វើការប្រកួតជាមួយ អេត្យូពី នៅរដ្ឋធានី Lilongwe នៃ ប្រទេសម៉ាឡាវី នៅថ្ងៃទី ៩ ខែមិថុនា និងប្រកួតមិត្តភាពជាមួយកូរ៉េខាងត្បូង នៅថ្ងៃអង្គារ​នេះ។

Report: Mohamed Salah Would Prefer To Join Premier League Rival If No  Liverpool Deal Can Be Agreed - Sports Illustrated Liverpool FC News,  Analysis, and More

ក្នុងអំឡុងពេលពាក់កណ្តាលទីមួយនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup របស់ Liverpool លើក្រុម Chelsea កាលពីខែមុនខណៈ Salah ត្រូវបានប្តូរចេញ​ដោយបញ្ហារបួសក្រលៀនបន្ទាប់ពីលេងបានត្រឹមតែ៣៣ នាទីប៉ុណ្ណោះ។ របួស​ក៏​បាន​ធ្វើ​ឲ្យ​គាត់​ត្រូវ​អវត្តមាន​ពី​ការ​ទទួល​ជ័យ​ជម្នះ​ក្រៅ​ដីសម្រាប់ក្រុមនៅក្របខណ្ឌ  Premier League ជាមួយ Southampton បី​ថ្ងៃ​ក្រោយ​មកទៀតផងដែរ។ អនាគតរបស់ Salah នៅតែមិនច្បាស់លាស់ ខណៈដែលគាត់មិនទាន់បានចុះកុងត្រាថ្មីជាមួយក្លឹបនៅឡើយ បើទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២៣ ក៏ដោយ។ម្ចាស់ស្បែកជើងមាសរដូវកាលចាស់ បាននិយាយមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងខែឧសភា ថាគាត់នឹងនៅបន្តនៅ Anfield នៅ​រដូវកាលក្រោយប្រាកដណាស់ និងមិនមានអ្វីជាសម្ពាធសម្រាប់ស្ថានភាពបច្ចុប្បន្នរបស់គាត់ទេ៕

 

ប្រភពព័ត៍មាន៖ BBC