បរទេស៖ Mohamed Salah បានបង្ហាញពីក្តីបំណងរបស់ខ្លួនចង់ជួបអតីតគូសងសឹក Real Madrid នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីពួកគេបានកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់កំពូលទ្វីបអឺរ៉ុបមួយនេះ​ដែលនិងប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីស ក្រោយផ្តួលក្រុមម្ចាស់ផ្ទះ Villlareal របស់ លោក Unai Emery ជើងទី២ក្នុងលទ្ធផល៣ទល់និង២ សរុបការប្រកួតទាំងពីរលើកគឺLiverpool ៥:២ Villareal។

Latest Mohamed Salah news and reports from This Is Anfield

លទ្ធផលជ័យជំនះវគ្គពាក់កណ្តាចផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារទី៣ឧសភា ធ្វើឱ្យក្រុមលោកJugen Klopp បានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើក១០ក្នុប្រវត្តិសាស្រ្ត ។ គួរបញ្ជាក់ថាកន្លងមក Salah ខ្សែប្រយុទ្ធឆ្នើមហង្សក្រហម Liverpoolធ្លាប់ជួយក្រុមឈានទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ចំនួនពីរដងរួចមកហើយ ប៉ុន្តែមានបញ្ហារបួសដៃក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ២០១៨ខណៈ Real Madrid បានធ្វើឱ្យគាត់ចាកចេញពីទីលានទាំងទឹកភ្នែក ក្នុងការប្រជែងពីកីឡាករ Sergio Ramos ខណៈLiverpoolបរាជ័យក្នុងលទ្ធផល៣ទល់និង១ ។

Mohamed Salah: 'I Want To Play Real Madrid [In The Champions League Final]'  - Sports Illustrated Liverpool FC News, Analysis, and More

ទោះយ៉ាងណា Liverpool បានបន្តរកឃើញជ័យជំនះ​ដ៏ត្រចះ​ត្រចង់របស់ខ្លួនជាលើកទី៦ក្រោយផ្តួលក្រុមគូប្រជែងមកពីអង់គ្លេសគឺ Tottenham Hotspur នៅរយៈពេល១ឆ្នាំបន្ទាប់។  ដូច្នេះហើយទើប Salah បានចិញ្ចឹម​ចិត្ត​ចង់សង​សឹកជាមួយម្ចាស់ជើងឯកទ្វីបអឺរ៉ុប១៣សសម័យ ក្រោយមិនអាចលុបលាងភាពឈឺចាប់កាលពី៤ឆ្នាំកន្លងទៅ នៅទីក្រុង Kyiv បាន។

 

សម្រាប់ការប្រកួតនៅរាត្រីនេះ ជំនួបរវាងReal Madrid ឬ Man. City នៅថ្ងៃពុធនៅឯកីឡដ្ឋាន Santiago Bernabeu ដើម្បីរកឃើញក្រុមត្រូវជួបLiverpool ខណៈMan.City បានផ្តួលក្រុមReal Madrid  ក្នុងលទ្ធផល៤ទល់និង៣នៅជើងទី១កាលពីសប្តាហ៏មុន។ រី៝៝ឯLiverpool ក្តីស្រម៉ៃដែលសង្ឃឹម ថាឈ្នះ ពាន៤ក្នុង១រដូវកាលនៅតែបន្តក្រោយពីលើកពាន EFL CupមុនពេលជួបChelsea នៅវគ្តផ្តាច់ព្រ័ត្រ  FA Cup និងឪកាសប្រជែងពានPremier League  ដោយមានគម្លាតពីក្រុមកំពូលតារាងMan.City ១ពិន្ទុប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole