បរទេស៖​ Mohamed Salah សម្លឹងតាមស្មើ កំណត់ត្រារបស់អតីតខ្សែប្រយុទ្ធ Man. Utd លោក  Ruud van Nistelrooy និងវីរបុរសកាំភ្លើងធំ Arsenal លោក Thierry Henry នៅពេលក្រុមគូសត្រូវចាស់របស់ខ្លួនគឺហង្សក្រហម Liverpool ប៉ះជាមួយក្រុមអធិរាជស Real Madrid ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅវេលាម៉ោង២រំលងអធ្រាតថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី២៩ ឧសភា ២០២០២២ ។ខ្សែប្រយុទ្ធអន្តរជាតិអេហ្សីបវ័យ​៣០ឆ្នាំរូប​នេះរក​បាន​៣១គ្រាប់ក្រោយបង្ហាញខ្លួន៥០ដងគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះ។ក្នុងនោះការស៊ុតបាល់បញ្ចូលទីចំនួន ៨ គ្រាប់នៅក្របខ័ណ្ឌ Champions League រដូវកាលនេះ បានធ្វើឱ្យរូបគេ​រកបានគ្រាប់បាល់ សរុប៣៣គ្រាប់ហើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jurgen Kloppតែម្នាក់នោះ ។

Arsenal legend Henry responds to Van Nistelrooy obsession claims

បច្ចុប្បន្ន​មាន​កីឡាករ​តែ​បី​នាក់​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ Champions League ដែល​រក​បាន​គ្រាប់បាល់ច្រើនបំផុតកំលុងពេលលេង ក្រោមការដឹកនាំ​របស់គ្រូបង្វឹកតែ១រូបនោះ។ ទី១គឺ  Lionel Messi ឈរនៅកំពូលតារាងរកបាន៤៣គ្រាប់ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Barcelona លោក Pep Guardiola ខណៈ Van Nistelrooy ធ្លាប់លេងក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Man. United លោក Sir Alex Ferguson និង Theirry Henry ក្រោម​ការដឹកនាំរបស់អតីតគ្រូបង្វឹក Arsenal លោក Arsene Wenger ៣៥គ្រាប់ដូចគ្នាមុនផ្ទេរទៅកាន់ក្លឹបបន្ទាប់ទៀតនោះ។

Mohamed Salah: Liverpool forward says he is 'not asking for crazy stuff' as  contract talks drag on | Football News | Sky Sports

ដូច្នេះការប្រកួតនៅកីឡដ្ឋាន Stade de France ប្រសិនជាSalah ធ្វើបានHat-Trick ចាប់ពី៣-៤គ្រាប់ នោះនិងនាំអោយរូបគេតាមទាន់កំនត់ត្រារបស់Van Nistelrooy និង Henry ដោយឈរនៅលេខរៀងទី២ក្នុងនាមអ្នករកគ្រាប់បាល់ ច្រើនបំផុតក្រោមការដឹកនាំរបស់គ្រូបង្វឹកតែម្នាក់។Salah ទើបទទួល​បានពានរង្វាន់ស្បែកជើងមាសនៅក្របខណ្ឌ  Premier League ជាមួយនឹង Son Heung-min របស់ Tottenham Hotspur ក្រោមរកបាន២៣គ្រាប់​និង​assists១៣ ដង ។

 

ប្រភពព័ត៍មាន៖ Sportsmole