Cristiano Ronaldo កើតនៅថ្ងៃទី ៥ ខែកុម្ភះឆ្នាំ ១៩៨៥ នៅ Funchal , Madeira ប្រទេសព័រទុយហ្កាលដែលជាកោះតូចមួយនៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេស។ គាត់ជាកូនពៅនៅក្នុងគ្រួសារក្រីក្រដែលមានម្តាយជាអ្នកធ្វើការនៅតាមផ្ទះ ដើម្បីចិញ្ចឹមកូន រីឯឪពុកធ្លាប់ធ្វើជាអ្នកថែសួន។ នៅឆ្នាំ ២០០៥ ឪពុករបស់កីឡាករ Cristiano Ronaldo បានស្លាប់ដោយសារជំងឺបន្ទាប់ពីការញៀនស្រា និងបារី ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់រែកទុកព្រួយជាងនេះគឺនៅពេលដែលគាត់ដឹងថាម្ដាយរបស់មានជំងឺមហារីកសុដន់។

ដោយសារស្ថានភាពសេដ្ឋកិច្ចមិនល្អ រួមផ្សំជាមួយអាកប្បកិរិយាមិនសមរម្យគាត់ត្រូវបានគ្រូដេញចេញពីសាលា ដែលជាហេតុធ្វើឲ្យគាត់មិនទទួលបានចំណេះដឹងគ្រប់គ្រាន់ ហើយគាត់ពុំអាចអានអក្សរបានច្រើននោះដែរ។ បន្ទាប់ពីត្រូវបណ្ដេញចេញពីសាលា Ronaldo បានផ្ដោតការយកចិត្តទុកដាក់ទៅលើបាល់ទាត់ដែលខ្លួនស្រលាញ់ចូលចិត្តតាំងពីក្មេង បើទោះបីជាត្រូវម្ដាយស្ដីបន្ទោស និងហាមគាត់ពីការសម្រេចចិត្តរបស់គាត់ក៏ដោយ។

មិនយូរប៉ុន្មាន Ronaldo បានចាប់ផ្ដើមចូលរួមជាមួយក្លឹប Sporting CP ដែលជាក្លឹបក្នុងប្រទេសព័រទុយហ្កាល់នៅអាយុ ១៦ ឆ្នាំហើយត្រូវបានគេលើកស្ទួយនូវទេពកោសល្យរបស់គាត់ក្នុងការលេងកីឡានេះ។ បន្ទាប់មកគាត់បានចាប់ផ្ដើមលេងឲ្យក្រុមបាល់ទាត់ក្រោមអាយុ ១៨ ឆ្នាំ ក្រោម ១៧ ឆ្នាំ ក្រោម១៦ ឆ្នាំ និងក្រុមដែលមានល្បឿនលឿន។ ក្នុងអំឡុងពេលនៃការលេងនៅក្នុងក្រុម Ronaldo ទទួលបានការកោតសរសើរយ៉ាងខ្លាំង ហើយមានក្លឹបជាច្រើនបានចេញមុខចូលរួមជាមួយ Ronaldo ក្នុងក្រុមរបស់គាត់។

នៅឆ្នាំ​ ២០០៣ កីឡាករ Cristiano Ronaldo ត្រូវបានក្លឹបបាល់ទាត់ Manchester ផ្ដល់រង្វាន់ក្នុងតម្លៃប្រហែល ២៤ ផោនបន្ទាប់ពីគាត់បានលេងនៅ FA Cup ទល់នឹងក្លឹបមួយនេះ ហើយនៅឆ្នាំ ២០០៤ ទល់នឹងក្លឹប Manchester ដដែល និងបានឈ្នះពានរង្វាន់ល្អបំផុត។ ក្លឹបបាល់ទាត់ Manchester ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ Ronaldo ដែលក្លឹបបានបង្កើនកិច្ចសន្យារបស់ពួកគេហើយបានទិញ Ronaldo ក្នុងតម្លៃប្រហែល ២៤ លានផោន ក្នុងនោះ Ronaldo
បានឈ្នះពានរង្វាន់ Premier ចំនួន ៣ ដែលលេងក្នុងនាមក្លឹប និងរកបានជិត ៤២ គ្រាប់។ បន្ទាប់ពីពេលនោះមកក្លឹប Manchester បានផ្ដល់អាវលេខ ៧ និងដាក់នាមឲ្យគាត់ជាកីឡាករឆ្នើមនៅក្នុងក្លឹប ហើយចាប់ពីពេលនោះមកពួកគេចាប់ផ្តើមហៅគាត់ថាជា CR7 ។

នៅឆ្នាំ ២០០៩ Cristiano Ronaldo ត្រូវបានទិញដោយក្លឹប Real ក្នុងតម្លៃជិត ៨០ លានផោន ដោយបានឈ្នះការប្រកួតនៅក្នុងការប្រកួតបាល់ទាត់ជាច្រើនលើកដែលលេងដោយក្លឹបនេះ។ ហើយក្នុងអំឡុងពេលលេងឲ្យក្លឹប Real ក្នុងឆ្នាំ ២០១៦ និង ២០១៧ កីឡាករ Ronaldo​ រកបានគ្រាប់បាល់ជិត ៤២ គ្រាប់។ មិនតែប៉ុណ្ណោះកីឡាករ Cristiano Ronaldo បានបង្ខំឲ្យប្រទេសអេស្ប៉ាញធ្លាក់ដោយសារគ្រាប់បាល់ដ៏អស្ចារ្យរបស់ខ្លួននៅក្នុងការប្រកួត FIFA World Cup Year-2018 ពូល B ។

ក្រៅពីទេពកោសល្យ និងភាពល្បីល្បាញកក្នុងនាមជាកីឡាករបាល់ទាត់ឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo ក៏ទទួលបានភាពល្បីល្បាញដោយសារតែសប្បុរសធម៌ គាត់បានបរិច្ចាគឈាមជារៀងរាល់ឆ្នាំ រួមជាមួយនឹងការដេញថ្លៃស្បែកជើងមាសនៅឆ្នាំ ២០១២ និងបានធ្វើសាលារៀននៅ Gaza ជាមួយនឹងប្រាក់ដែលបានមកពីការដេញថ្លៃនោះ។ ទន្ទឹមនឹងនេះគាត់ក៏បានផ្តល់ថ្លៃព្យាបាលសម្រាប់ជំងឺមហារីកសម្រាប់កុមារអាយុ ៩ ឆ្នាំផងដែរ។ ដូច្នេះហើយ Cristiano Ronaldo មិនត្រឹមតែបានធ្វើឲ្យកន្លែងរបស់គាត់ស្ថិតនៅក្នុងដួងចិត្តមនុស្សរាប់លាននាក់ពីទេពកោសល្យរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែគាត់បានទទួលជោគជ័យក្នុងការតស៊ូជាច្រើននៅក្នុងជីវិតរបស់គាត់ហើយត្រូវបានគេស្គាល់ផងដែរដោយសារភាពសប្បុរសរបស់គាត់៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង