លោក Pep Guardiola បានទទួលស្គាល់ថា Manchester City ត្រូវតែធ្វើការពង្រឹងក្រុមឡើងវិញ ក្រោយពីការចាញ់ដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Wolves បានធ្វើឲ្យក្រុមម្ចាស់ការពារតំណែងជើងឯកនៃក្របខ័ណ្ឌ Premier League មួយនេះ ដេញតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool ៨ពិន្ទុ កាលពីថ្ងៃអាទិត្យ។

គ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែបម្រើស្លាប Adama Traore របស់ក្រុម Wolves បានធ្វើឲ្យក្រុម Man City រងបរាជ័យនៅកីឡដ្ឋាន Etihad ជាលើកដំបូងរបស់ខ្លួន បើគិតចាប់ពីខែធ្នូ ឆ្នាំមុន។ ជាមួយនឹងការរកបាន១៦ពិន្ទុពីការប្រកួត៨លើក នេះគឺជាការចាប់ផ្តើមដ៏អន់បំផុតរបស់ Man City ក្នុងយុទ្ធនាការលីកនេះ សម្រាប់រយៈពេល៦ឆ្នាំមកនេះ។

ពួកគេកំពុងតែដេញតាមពីក្រោយក្រុម Liverpool យ៉ាងឆ្ងាយ ក្រោយពីក្រុម Wolves បានចូលរួមជាមួយនឹងក្រុម Norwich ក្នុងនាមជាក្រុមដែលដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់លើក្រុម Man City នៅរដូវកាលនេះ។ ផ្ទុយទៅវិញ ក្រុម Liverpool រក្សាកំណត់ត្រាដ៏ល្អឥតខ្ចោះ១០០% ក្នុងក្របខ័ណ្ឌ Premier League ក្រោយពីឈ្នះ៨លើកពីការប្រកួតទាំង៨លើករបស់ខ្លួន។

លោក Guardiola មិនបាននិយាយយកលែសសម្រាប់ការបង្ហាញពីទម្រង់លេងមិនបានល្អរបស់ Man City ឡើយ ហើយលោកក៏មិនបានព្យាយាមគិតពីការមានប្រៀបដែលក្រុម Liverpool មានរួចជាស្រេច ផងដែរ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «វាជាថ្ងៃដ៏ខកចិត្តមួយ ជាការប្រកួតដ៏អន់មួយ ប៉ុន្តែ យើងត្រូវតែកោតសរសើរដល់គូប្រកួតរបស់យើង។ នៅថ្ងៃនេះ យើងមិនមុតស្រួចទាល់តែសោះ។ យើងមានបញ្ហាជាច្រើនក្នុងការប្រកួតរបស់យើង។ យើងបានជួបក្រុមជាច្រើនដែលមានតំបន់ការពាររឹងមាំ ប៉ុន្តែអាចទម្លុះបាន ប៉ុន្តែមិនមែនពេលនេះឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង