បរទេស៖ ខ្សែ​ប្រយុទ្ធ Erling Haaland បាន​ចាប់​ផ្តើម​អាជីព​របស់​​គេ​នៅក្លិប Manchester City តាមរយៈ​​ការ​ស៊ុត​បាល់បញ្ចូល​ទី​១​គ្រាប់ នៅ​ពេល​​ដែល​ក្រុម​របស់​លោក Pep Guardiola បានផ្តួល​ក្រុម Bayern Munich ក្នុងលទ្ធ​ផល ១-០ លើ​ក្រុម Bayern Munich ក្នុងការ​ប្រកួតមិត្ត​ភាព​ដ៏​រំភើ​ប​​នៅកីឡដ្ឋាន Lambeau Field ក្នុង​រដ្ឋ Wisconsin សហ​រដ្ឋ​អាមេរិក កាលពីថ្ងៃសៅរ៍ (ព្រឹក​ថ្ងៃ​អាទិត្យ នៅ​កម្ពុជា)​។

ការ​ពន្យារ​​ពេល​រយៈ​ពេល​២​ថ្ងៃ ដោយ​សារ​តែ​បញ្ហា​ផ្លេក​បន្ទរ​ក្នុង​​តំបន់ ដែល​បានកើត​ឡើង​១លើក​នៅមុន​ពេល​​ចាប់​ផ្តើម​ប្រកួត និង​មួយ​លើក​ទៀត​នៅ​តង់​ទី​១ បាន​ធ្វើ​ការ​ប្រកួត​ត្រូវ​បាន​កាត់​បន្ថយ​ត្រឹម​តែ​៨០​នាទី​ប៉ុណ្ណោះ​។ ប៉ុន្តែ ពេល​វេលា​នេះ​គឺ​គ្រប់​គ្រាន់​សម្រាប់ Haaland ដែល​ក្លិប Man City បាន​ទិញ​ក្នុង​តម្លៃ​ខ្លួន​៦១លាន​​ដុល្លារ​អាមេរិក ក្នុងការ​​បង្កើត​ឲ្យ​​មានការ​ចាប់​អារម្មណ៍ នៅ​ថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​ជាលើក​ដំបូង​​របស់​គេ ក្រោយ​ពី​លោក Guardiola បាន​ប្រកាស​ថា បញ្ហាមិន​ទាន់​ស៊ាំ​​នឹង​បរិយា​កាស​ជុំវិញ បានធ្វើ​ឲ្យ​រូប​គេ​អវត្ត​មាន​ក្នុង​ពេល​ក្រុម Man City បាន​យកឈ្នះ​លើ​ក្រុម Club America របស់​ម៉ិក​ស៊ិក ក្នុង​លទ្ធផល ២-១ ក្នុ​ង​ទីក្រុង Houston កាលពីថ្ងៃពុធ​។

ក្លិប​ទាំង​២ បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ផ្ទះ​របស់​ខ្លួន​វិញ បន្ទាប់​ពី​​ការ​ប្រកួតនេះ ខណៈ​ដែល Man City នឹង​ត្រូវ​ប៉ះ​ជា​មួយនឹងក្រុម Liverpool ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន Community Shield នា​ថ្ងៃ​សៅរ៍ ចុងសប្តាហ៍​នេះ ហើយ​ក្រុម Bayern ប្រកួត​ជាមួយ​នឹងក្រុម RB Leipzig ក្នុង​​ពាន SuperCup​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia