បរទេស៖ Erling Haaland ដែល​ជា​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់ Manchester City បាន​ចាប់​ផ្តើម​យ៉ាងល្អ​ឥត​ខ្ចោះ​​នៅ​ថ្ងៃ​​បើក​ឆាក​ក្នុងក្រប​ខ័ណ្ឌ Premier League របស់​ពួក​គេ តាម​រយៈ​ការ​ស៊ុត​បាល់បញ្ចូល​២​គ្រាប់ ខណៈ​ដែល​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​​មួយនេះ បាន​ចាប​ផ្តើម​ការ​ពារ​ពាន​របស់​ខ្លួន តាមរយៈ​កា​រយកឈ្នះ​លើ​ក្រុម West Ham United ក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន London កាលពីថ្ងៃ​អាទិត្យ​។

Erling Haaland arrives in type with brace as Manchester Metropolis beat West Ham in Premier League opener - Empowertitans.com

ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​ន័រវែស​រូបនេះ បាន​បង្កើត​​ឲ្យ​មាន​បាល់ប៉េណាល់ទី ហើយ​បន្ទាប់​មក បាន​ស៊ុត​បាល់ពី​ចំណុច​ពិន័យ​១១​ម៉ែត្របញ្ចូល​ទី​​យ៉ាង​ល្អ ដើម្បី​រក​គ្រាប់​បាល់​បើកឆាក នៅ​មុន​ពេល​ស៊ុត​បាល់បញ្ចូល​ទី​១​គ្រាប់​ទៀត​ពី​ការ​បញ្ជូន​របស់ Kevin De Bruyne ដើម្បី​ក្លាយ​ជា​កីឡាករ Man City ដំបូង​គេ​ដែលរក​បាន​២​គ្រាប់​ក្នុង​ការ​ប្រកួត​លីគ​ដំបូង​របស់​គេ ចាប់​តាំង​​ពី តារាឆ្នើម Sergio Aguero​ ធ្វើ​បាន​នៅ​ថ្ងៃ​បើក​ឆាក​របស់​គេ​។

Haaland warns Premier League much more to come after dream debut ▷ SportsBrief.com

Haaland បាន​និយាយ​ថា៖ «នេះ​គឺ​ការ​បង្ហាញពី​ទំនាក់​ទំនង​ដែលយើង​បាន​ធ្វើ​ក្នុងការ​ហ្វឹកហាត់​។ គ្រាប់​បាល់​បែប​នេះ គ្រាន់​តែ​ជា​ចាប់​ផ្តើម​ប៉ុណ្ណោះ ហេតុនេះ ខ្ញុំ​មិន​​បារម្ភ​ឡើយ​​»​។ Haaland ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ជំនួស​កន្លែង​ Aguero ដែល​ជា​​ខ្សែ​ប្រយុទ្ធ​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ​របស់​ក្លិប​៕

ប្រភព​ព័ត៌មាន៖ Channel News Asia