Eden Hazard បានសម្រេចគោលដៅចំបងរបស់ខ្លួនហើយគឺរកគ្រាប់បាល់ដំបូងអោយក្រុមអធិរាជស Real Madrid ខណៈក្រុមរបស់គ្រូបង្វឹក Zinedine Zidane បានផ្តួលភ្ញៀវ Granada ៤:២ ដើម្បីនាំមុខលើកំពូលតារាង La Liga គិតត្រឹមសប្តាហ៏ទី៨។

Hazard ដែលបានចុះកុងត្រាពីក្រុមតោខៀវ Chelsea កាលពីខែមិថុនា បានរកគ្រាប់បាល់បញ្ចូលទី នៅចុងបញ្ចប់នៃតង់ទីមួយបន្ទាប់ពីមិត្តរួមក្រុមកីឡាករ Karim Benzema រកបានគ្រាប់បាល់នាំមុខអោយក្រុមម្ចាស់ផ្ទះ ១:0។

ខ្សែបម្រើទើបតែត្រលប់ពីរបួស Luka Modric បានបន្ថែមគ្រាប់បាល់ទី៣ ដ៏ល្អនៅពាក់កណ្តាលតង់ទីពីរ ប៉ុន្តែក្រុម Granada ក៏មិនអន់ដែរបានធ្វើការវាយបកតាមពីរក្រោយ ២គ្រាប់វិញដោយកីឡាករ Darwin Machis និង Domingos Duarte មុនពេល James Rodriguez បានស៊ុតបាល់បញ្ចូលទីនៅចុងម៉ោងដើម្បីធានាជ័យជម្នះក្នុងការប្រកួតនេះ៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង