លោកគ្រូបង្វឹក Jürgen Klopp បាននិយាយប្រាប់ទៅសារព័ត៌​មាន​ UK newspapers ថា​៖ “ បន្ទាប់ពីលោក Rodgers ​ត្រូវបានដកចេញ​ពីតំណែងអ្នកចាត់ការ​ក្លឹបហង្សក្រហម Liverpool កាលពី ៤ឆ្នាំមុនសមត្ថភាព និង​ជោគជ័យ​របស់​លោក Rodgers មិន​បានធ្វើ​ឱ្យ​​ខ្ញុំ​ភ្ញាក់​ផ្អើល​នោះទេ ចំពោះសាធារណជន។

នៅពេល​ដែល​​អ្នកចាត់ការ brendan-rodgers ​​ម្នាក់​ត្រូវបានដកចេញពីតួនាទី ពួកគេ​គិត​ថា​​ប្រហែលជា​អ្នកចាត់ការ​នោះ​មិនចេះ​ដឹកនាំ​ក្រុម ​ដើម្បី​លេង​បាល់ទាត់ឱ្យ​បានល្អទេមើលទៅ​ ការគិតដូច្នេះមិនមែនជាការពិតនោះទេ”។

Kloop ថា: “ខ្ញុំ​មិនបានដឹង​ពីស្ថានភាព​ច្បាស់លាស់នោះទេ ប៉ុន្តែ​ខ្ញុំ​ជឿថា​មិនមែនដោយសារ​មូលហេតុ​សមត្ថភាព​របស់ Rodgers ឡើយ ព្រោះខ្ញុំ​ដឹង​ពី​ទម្រង់លេង​របស់ Liverpool កាលពីមុន​ គឺពួកគេ​ធ្វើបានល្អណាស់”។

“យើងធ្លាប់​ប្រកួត​ជាមួយ​ពួកគេ​កាលខ្ញុំ​នៅ​ក្លឹប Borussia Dortmund។ យើង​លេង​មិនសូវបានល្អទេនៅថ្ងៃនោះ ហើយ​យើងបានចាញ់ Liverpool ៤ទល់នឹងសូន្យ។ ពួកគេលេងបានល្អណាស់ ហើយ​ខ្ញុំ​គោរព​គាត់​ក្នុងតួនាទីជាអ្នកចាត់ការ​ម្នាក់”។

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង