នៅមុនពេលនៃការបង្ហាញខ្លួនជាអន្តរជាតិជាលើកទី១០០របស់គេ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ខ្សែប្រយុទ្ធ Neymar បាននិយាយកាលពីថ្ងៃពុធអំពីការប្តេជ្ញាចិត្តរបស់គេសម្រាប់ទាំងប្រទេស និងក្លិបរបស់គេ Paris-Saint Germain។
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិសេណេហ្គាល់ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការប្រកួតមិត្តភាពមួយនៅសិង្ហបុរី ហើយសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បានផ្តល់អាវដ៏ពិសេសមួយឲ្យ Neymar កាលពីថ្ងៃពុធ ដោយមានលេខ១០០នៅខាងក្រោយ ជំនួសឲ្យលេខ១០ របស់គេ។
Neymar ដែលបានព្យាយាមគេចចេញពីទីក្រុងប៉ារីស និងចង់វិលទៅកាន់ក្លិប Barcelona កាលពីរដូវក្តៅនោះ បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងក្រុមជម្រើសជាតិ និងជាមួយនឹងក្លិបរបស់ខ្ញុំផងដែរ។ គ្រប់គ្នាដឹងពីអ្វីដែលបានកើតឡើង អំឡុងពេលនៃការបើកទីផ្សារដោះដូរកីឡាករលើកមុនប៉ុន្តែ នៅថ្ងៃនេះ ខ្ញុំរីករាយ នឹងមានអារម្មណ៍ថាមានផាសុខភាពក្នុងក្លិបរបស់ខ្ញុំ»។
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ Neymar JR រូបនេះ ដែលបានជួបបញ្ហារបួសប្រអប់ជើង អំឡុងពេលលេងនៅទីក្រុងប៉ារីសនោះ បានបន្ថែមទៀតថា៖ «រដូវកាលនេះ បានចាប់ផ្តើមយ៉ាងល្អសម្រាប់ខ្ញុំ។ ខ្ញុំនឹងការពារក្លិបរបស់ខ្ញុំ។ ខ្ញុំនឹងលេងឲ្យបាន១០០% ហេតុនេះ ខ្ញុំអាចបង្កើតរឿងដ៏អស្ចារ្យជាមួយគ្នាបាន»៕
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង