បរទេស៖ ក្លឹបអ្នកមាននៅប្រទេសបារាំង Paris Saint-Germain បានសម្រេចចិត្តដាក់លក់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Neymar Jr បន្ទាប់ពីពួកគេបានប្រកាសជាផ្លូវការណ៍អំពីការបន្តកុងត្រាថ្មីរបស់ Kylian Mbappe។

Todd Boehly must battle Roman Abramovich transfer legacy as Chelsea face  Neymar opportunity - Daniel Childs - football.london

Neymar បានផ្ទេរមកពីក្លឹបអ្នកមានបុណ្យ FC Barcelona ក្នុងនាមជាកីឡាករដែលមានតម្លៃផ្ទេរខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់កាលពីឆ្នាំ២០១៧ ពោលគឺរូបគេមានតម្លៃខ្លួនដលទៅ ២០០លានផោនឯណោះ ខណៈគិតមកទល់នឹងពេលនេះរូបគេអាចឈ្នះពានរង្វាន់ Ligue 1 ដល់ទៅ៤ដងមកហើយ ជាមួយនឹងពានរង្វាន់ Coupe de France ចំនួន៣ដង។ គិតតាំង​ពីឆ្នាំ២០១៧មកទល់នឹងពេលនេះរូបគេគឺអាចរកបាន ១០០ និង ៦០ assists ក្នុង ១៤៤ប្រកួតឲ្យ PSG។ ទោះបីជាយ៉ាងណាាក៏ដោយបើយោងតាម L’Equipe បានឲ្យដឹងថា PSG គឺពុំបានចាត់ទុក Neymar គឺជាផ្នែកដ៏សំខាន់ទៀតឡើយ។ ប​ច្ចុប្បន្នមជ្ឍដ្ឋានទូទៅជឿជាក់ថា PSG នឹងសប្បាយចិត្តប្រសិនបើមានក្លឹបណាអាចផ្តល់សំណើរដែលពួកគេអាចទទួលយកបាននៅទីផ្សារខាងមុខនេះ។ ហើយក្លឹបតែមួយគត់ដែលអាចផ្តល់ប្រាក់ឈ្នួលដល់តារាឆ្នើមរូបនេះគឺក្លឹប Newcastle United។

Man Utd and Tottenham 'target £60m signing' as Kylian Mbappe seals Neymar  transfer fate - Mirror Online

Neymar បានបង្ហាញខ្លួនបានតែ 28 ប្រកួតប៉ុណ្ណោះសម្រាប់ PSG ក្នុងឆ្នាំ 2021-22 ចំពេលមានបញ្ហារបួស ប៉ុន្តែគាត់នៅតែអាចរកបាន 13 គ្រាប់ និង assist 8 ដងនៅគ្រប់ការប្រកួតទាំងអស់៕

 

ប្រភពព័ត៍មាន៖ Sportsmole