បរទេស៖ Neymar បានផ្អាកកិច្ចចរចាបន្តកុងត្រាថ្មីជាមួយក្លឹប Paris Saint-Germain ខណៈខ្សែប្រយុទ្ធតម្លៃខ្លួនកំនត់ត្រាថ្លៃបំផុត ក្នុងពិភពលោក ចង់វិលត្រឡប់ទៅកាន់អតីតក្លឹប Barcelona វិញ។គួរបញ្ជាក់ថាកិច្ចព្រមព្រៀងរបស់កីឡាករវ័យ ២៩ ឆ្នាំរូប នេះជាមួយក្រុមម្ចាស់ជើងឯក​បារាំងនឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ។

Gossip: Neymar stops PSG talks, wants Barcelona return - Barca Blaugranes

ប្រភពពត៌មានពីប្រទេសអេស្បាញបាន ចុះ​ផ្សាយថាNeymar មានបំណងចង់ផ្លាស់ទៅលេងចាប់ដៃគូជាមួយអតីតមិត្តរួមក្រុមLionel Messiនៅរដូវកាលថ្មី ខណៈដែល PSGខ្លួនឯងព្រមទាំងMan.City ចាប់អារម្មណ៏ចង់ផ្ទេរយកម្ចាស់ពានបាល់មាស៦សម័យរូបនេះមករួមក្រុមពួកគេដែរ។ និយាយដល់ការវិលត្រឡប់ទៅចូលរួមនៅទឹកដី Camp Nou ជាមួយក្លឹបយក្សកាតាឡាន់គឺមានការស្ងប់ស្ងាត់ទៅវិញក្នុង រយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈក្លឹបកំពុងផ្តោតអារម្មណ៍បន្តរក្សាទុក Lionel Messi ជាមួយគោលដៅនាំយក Erling Braut Haaland មករួមក្រុមដើម្បីលួងចិត្តប្រធានក្រុមBarcelonaវ័យ៣៣ឆ្នាំរូបនេះកុំអោយចាកចេញ ។

Neymar, Barcelona Agree on New Contract: Latest Details, Comments and  Reaction | Bleacher Report | Latest News, Videos and Highlights

គួរបញ្ជាក់ថា Neymar ស៊ុតបញ្ចូលទីបាន ១០៥ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៧៦ លើកក្នុងការបង្ហាញខ្លួនចំនួន ១៨៦ ដងនៅចន្លោះឆ្នាំ ២០១៣ និង ២០១៧ មុនពេលផ្លាស់ទៅPSGក្នុងតម្លៃកំនត់ត្រា២២២លានយូរ៉ូ៕

 

ប្រភពព័ត៍មាន៖ Sportsmole