បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Neymar Jr បានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលដែលឃើញក្រុម PSG មានការកែប្រែចំនុចអវិជ្ជមានបានច្រើន ស្របពេលដែលមានការសង្ស័យអំពីអនាគតរបស់រូបខ្លួនមិន​ច្បាស់​លាស់​​ជាមួយក្លឹបនៅតែបន្ត ខណៈខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះមិនទាន់បានចុះកុងត្រាថ្មីជាមួយក្លឹបនៅឡើយទេ​ ដោយកិច្ច​សន្យាបច្ចុប្បន្នរបស់រូបគេជាមួយនឹងក្លឹបនឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយនេះហើយ។

It's that man Neymar again | CricketSoccer

Neymar បញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្នាំនេះយើងធ្វើបាន​ល្អច្រើន​ជា​ង​ឆ្នាំមុន ខ្ញុំពិតជារីករាយជាខ្លាំង ហើយយើងពិតជាចង់ឈ្នះ Champions League ខ្លាំងណាស់»។ អតីតខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Barcelona  រូបនេះបានក្លាយជាគោលដៅត្រលប់ទៅទឹកដី Camp Nou វិញ ក្រោយចាកចេញ​មកចូលរួ​ម​ជាមួយ​នឹងក្លឹប PSG ក្នុងតម្លៃ ២០០លានផោន ដែលជាកំនត់ត្រាពិភពលោកនៅឆ្នាំ២០១៧។

Neymar, Barcelona Agree on New Contract: Latest Details, Comments and  Reaction | Bleacher Report | Latest News, Videos and Highlights

ក្លឹប Paris St-Germain និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Man City ក្នុងការប្រកួតជើងទី ១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅរាត្រីថ្ងៃពុធនេះ។ គួរបញ្ចាក់ផងដែលថា Neymar រកបាន១៤គ្រាប់ហើយក្នុងការបង្ហាញខ្លួន២៤លើកអោយ PSG នៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ BBC