http://www.ubet368.com/index.php?page=sports

Real Madrid កំពុងត្រូវការខ្សែបម្រើកណ្តាលលំដាប់ពិភពលោកម្នាក់គឺកីឡាករ Thomas Partey បន្ថែមទៀត បើទោះបីជាក្រុមបានចំណាយប្រាក់ដ៏ច្រើននាំយកខ្សែបម្រើស្លាបលំដាប់ពិភពលោកដូចជា Eden Hazard មករួមក្រុមនៅរដូវកាលថ្មីនេះយ៉ាងណាក្តី។

មកដល់ពេលបច្ចុប្បន្ននេះតារាឆ្នើម Paul Pogba នៅតែឈរលើកំពូលតារាងនៃការចង់បានរបស់អ្នកចាត់ការ Zinedine Zidane ដែលជាអ្នកគាំទ្ររូបគេជានិច្ចកាលកន្លងមក បើទោះបីជាអធិរាជសបានព្យាយាមអស់ពីសមត្ថភាពដើម្បីបញ្ចុះបញ្ចូលក្រុមដើម្បីលក់កីឡាករឆ្នើមរបស់ពួកគេ ប៉ុន្តែក្រុមម្ចាស់ជើងឯក Premier League ១៣សម័យនៅតែបន្តរក្សាជំហរមិនលក់ចេញទោះស្ថិតក្នុងលក្ខណៈផ្តល់ជូនបែបណាក្តី។

យ៉ាងណាមិញ Real Madrid គ្រោងនឹងព្យាយាមដាក់សំណើរនាំយក Pogba ពី Man.United ជាថ្មីម្តងទៀតដោយមានការរំពឺងទុក្ខខ្ពស់។ ទាក់ទងនិងបញ្ហាកំពុងរសើបនេះមានប្រភពពីគេហទំព័រ Spormole បានចុះផ្សាយថា: ក្រុមកំពុងនាំមុខតារាង La Liga បានកំនត់គោលដៅរួចជាស្រេចប្រសិនការនាំយក Pogba បរាជ័យ។

ខណៈក្រុមសម្លឹងឃើញបេក្ខភាពកីឡាករ Thomas Partey សញ្ជាតិហ្គាណាវ័យ ២៦ឆ្នាំ ពីក្លឹបរួមទីក្រុងគឺ Atletico Madrid ដើម្បីមកជំនួសតំណែង Pogba ប្រសិនក្លឹបបរាជ័យក្នុងការនាំយកម្ចាស់ ជ័យលាភី World Cup រូបនេះមកកាន់ កីឡាដ្ឋាន​ Santiago Bernabeu នៅខែមករា២០២០ ខាងមុខមែននោះ។

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/