ក្លឹបយក្ស Inter Milan របស់អ៊ីតាលីធ្លាប់បានសម្តែងការចាប់អារម្មណ៏កីឡាករ Nemanja Matic របស់ Man.United និង Van De Beek របស់ក្រុម Ajax មកពង្រឹងក្រុមនៅរដូវកាលថ្មីនេះ។ប៉ុន្តែបន្ទាប់ពីខ្សែបម្រើ-ប្រយុទ្ធ Alexis Sanchez ត្រូវអវត្តមានពីការប្រកួតសម្រាប់ក្រុម ក្រុម Inter Milan ក្រោយរងរបួសកជើងនៅពេលបំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិឈីលី ក្រុមបានបង្វែរការចាប់ អារម្មណ៏លើខ្សែប្រយុទ្ធ Olivier Giroud វិញម្តង បើទោះបីជាក្រុម Inter Milan មានខ្សែប្រយុទ្ធបែលហ្សិក Lukaku និង Lautaro Martinez របស់អាហ្សង់ទីនកំពុងមានវត្តមានជាមួយក្លឹបនាពេលនេះក្តី។

ប្រភពពីគេហទំព័រ Tuttosport បានឱ្យដឹងថា Inter Milan ចង់បានខ្សែប្រយុទ្ធ Chelsea រូបនេះដើម្បីមកជំនួសតំណែង Sanchez ក្នុងរយៈពេលខ្សែបម្រើរូបនេះអាចត្រូវអវត្តមានរហូតដល់បញ្ចប់ឆ្នាំ២០១៩ ក្រោយប្រឈមនិងបញ្ហារបួសដែលនិងត្រូវធ្វើការវះកាត់នាពេលខាងមុខ។

Giroud ម្ចាស់ជ័យលាភី World Cup ២០១៨ Giroud ទើបតែបង្ហាញខ្លួន ៣លើកប៉ុណ្ណោះនៅលីកកំពូលអង់គ្លេសសម្រាប់រដូវកាលនេះស្របពេល កិច្ចព្រមព្រៀងខ្លួន នឹងផុតកំណត់បន្ទាប់ពីបញ្ចប់នៅរដូវកាលនេះដូច្នេះក្លឹប Chelsea អាចពិចារណាលក់រូបគេនៅខែមករានេះដើម្បីជៀសវាងបាត់បង់ខ្សែប្រយុទ្ធរូបនេ ដោយគ្មានតម្លៃខ្លួន។

ប្រភព៖ foxsportsasia