http://www.ubet368.com/index.php?page=sports

ក្រុម Manchester City ជឿជាក់ថា សេចក្តីសុចរិតក្នុងកីឡានៃក្របខ័ណ្ឌ Premier League ត្រូវបានធ្វើឲ្យខូចខាត ដោយសារតែកម្មវិធីប្រកួតដ៏មមាញឹកក្នុងរដូវបុណ្យទាន ខណៈដែលក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ នឹងត្រូវលេងការប្រកួត២លើក ក្នុងរយៈពេលតិចជាង៤៨ម៉ោង។

ការប្រកួតរបស់ក្រុម Man City នៅលើទឹកដីក្រុម Wolves ត្រូវបានផ្លាស់ប្តូរពីថ្ងៃ Boxing Day ដើម្បីប្រកួតនៅថ្ងៃទី២៧ ខែធ្នូ ដោយចាប់ផ្តើមប្រកួតនៅម៉ោង ៧:៤៥ យប់ (1845 GMT)។ ការផ្លាស់ប្តូរនេះ ធ្វើឲ្យពួកគេមានរយៈពេលតិចជាង២ថ្ងៃ ក្នុងការត្រៀមសម្រាប់ការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Sheffield United នៅលើទឹកដីខ្លួនឯង ដោយចាប់ផ្តើមនៅម៉ោង ៦ ល្ងាច ថ្ងៃទី២៩ ខែធ្នូ។

ការផ្លាស់ប្តូរការប្រកួតជាមួយនឹងក្រុម Wolves មានន័យថា ក្រុមរបស់លោក Nuno Espirito Santo នឹងមានរយៈពេលតិចជាង២៤ម៉ោង ដើម្បីសម្រាក នៅមុនពេលការធ្វើដំណើររបស់ពួកគេទៅកាន់ទឹកដីក្រុម Liverpool នាថ្ងៃទី២៩ ខែធ្នូ​ ដោយ Liverpool នាំមុខចំនួន៨ពិន្ទុរួចជាស្រេចលើក្រុម Man City នៅលើកំពូលតារាង។

លោក Omar Berrada នាយកប្រតិបត្តិរបស់ក្រុម Man City បានប្រាប់កាសែត Manchester Evening News ថា៖ «ការប្រកួតក្របខ័ណ្ឌ Premier League ទាមទារការប្រើប្រាស់កម្លាំងយ៉ាងខ្លាំង ហើយវាមិនមែនជារឿងដ៏ល្អឡើយក្នុងការលេង២ប្រកួត ក្នុងរយៈពេល៤៨ម៉ោង ពីព្រោះកីឡាករមិនមានពេលគ្រប់គ្រាន់ក្នុងការសម្រាក»៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/