http://www.ubet368.com/

Cristiano Ronaldo
Cristiano Ronaldo បានជួយក្រុម Juventus បន្តការនាំមុខលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A បន្ទាប់ពីរូបគេស៊ុតបាន១​គ្រាប់​(គ្រាប់ទី៧០០ ក្នុងអាជីព) ក្នុងជ័យជំនះផ្តួលក្រុមភ្ញៀវ Bologna ក្នុងលទ្ធផល ២:១ សម្រាប់ជំនួបសប្តាហ៏ទី៨នាទីក្រុង​ Turin កាលពីយប់​ថ្ងៃសៅរ៏។

Ronaldo​ ជាតារាឆ្នើមរបស់ម្ចាស់ផ្ទះរកបានគ្រាប់បាល់ នាំមុខ១គ្រាប់មុន តែកីឡាករ Lagangeira របស់ក្រុម Bologa មានឪកាស​ស៊ុតតាមស្មើ ១:១ នៅនាទីទី២៦ មុនបញ្ចប់តង់ទី១។ ចូលមកដល់តង់ទី២នាទីទី៥៤ ខ្សែបម្រើ Pjanic បានបន្ថែម​គ្រាប់បាល់នាំ​មុខ ២:១ អោយក្រុមគ្រូបង្វឹកលោក Sarri ស្របពេល Bologna ស្ទើរតែមានឪកាស​វាយបកតាម​ពីក្រោយ១គ្រាប់តាមស្មើ​វិញ​ បន្ទាប់ពីបាល់ប៉ះដៃខ្សែការពារ De Ligt។

Cristiano Ronaldo

ក៏ប៉ុន្តែលោកអាជ្ញាកណ្តាល មិនបានចាប់កំហុសទេ ខណៈអ្នកចាំទីជើងចាស់ Gianluigi Buffon វ័យ៤១ ឆ្នាំ ធ្វើការជួយ សង្គ្រោះបាល់យ៉ាងល្អពីការទាត់បកចេករបស់កីឡាករ Federico Santander ដើម្បីធានាជ័យ​ជម្នះ​សម្រាប់ក្រុមម្ចាស់ជើងឯក។

Cristiano Ronaldo

Juventus បានបន្តឈរនៅកំពូលតារាងលើក្រុម Inter Milan ចំនួន ៤ ពិន្ទុ ខណៈក្រុមរបស់គ្រូបង្វឹកលោក Antonio Conte និងត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះSussuolo នាថ្ងៃអាទិត្យនេះ ។

Cristiano Ronaldo

សូមទស្សនាវិដេអូរវាងក្រុមទាំងពីរខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683