លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City ជឿជាក់ថា ក្រុមម្ចាស់ជើងឯករបស់អង់គ្លេសមួយនេះ នៅតែមិនទាន់ខ្លាំងគ្រប់គ្រាន់ដើម្បីក្លាយជាបេក្ខភាពដ៏ខ្លាំងយ៉ាងពិតប្រាកដក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី១ឡើយ។
Man City ត្រូវបានរំពឹងទុកថា ជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុប ក្រោយពីការបណ្តាក់ទុននូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់អស់រយៈពេលច្រើនជាង១ទសវត្សរ៍ពីម្ចាស់ក្លិបត្រកូល Abu Dhabi និងក្រោមការដឹកនាំរបស់លោក Guardiola ក្នុងរដូវកាលទី៤។
ប៉ុន្តែ ទោះបីជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ដែលបានឈ្នះពាន Champions League ២លើកក្នុងនាមជាអ្នកចាត់ការទូទៅ និង១លើកក្នុងនាមជាកីឡាករនៅក្លិប Barcelona នោះ គិតថា Man City នឹងជួបការខកចិត្តនៅជុំបន្ទាប់នៃយុទ្ធនាការនេះ ប្រសិនបើពួកគេបន្តមិនមានទម្រង់លេងដ៏រឹងមាំដែលពួកគេបានបង្ហាញមកទល់ពេលនេះក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ទេនោះ។
លោក Guardiola ដែលក្រុមរបស់លោកបានឈ្នះការប្រកួតបើកឆាកទាំង២លើករបស់ខ្លួន នៃក្របខ័ណ្ឌ Champions League និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Atalanta នាកីឡដ្ឋាន Etihad នៅរាត្រីនេះ បានឲ្យដឹងថា៖ «យើងបានខកខានឱកាសជាច្រើន នៅដំណាក់កាលចុងក្រោយ ហើយយើងត្រូវតែបង្ហាញពីភាពរឹងមាំ។ នៅពេលដែលមនុស្សជាច្រើននិយាយថា ពានក្របខ័ណ្ឌ Champions League គឺជាគោលដៅត្រូវឈ្នះនោះ យើងនៅតែមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ»៕
ប្រភពព័ត៌មាន៖ Worldsoccertalk
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង