បរទេស៖ Pep Guardiola បានសារភាពថារូលោកនិងមិនបញ្ឈប់ការសម្រេចចិត្តរបស់កីឡាករ Bernardo Silva ក្នុងការផ្លាស់ទៅចូលរួមជាមួយ​Barcelona ប្រសិនបើពួកគេអាចឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមជើងឯកអង់គ្លេស Man. City របស់លោក។

Pep Guardiola wants a shot at international football when he leaves  Manchester City management position - Eurosport

គួរបញ្ជាក់ថា​ក្រុមអ្នក​មាន​​បុណ្យបានកំណត់គោលដៅផ្ទេរយកខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់មករួមក្រុមនៅរដូវក្តៅនេះ ប៉ុន្តែការរឹតបន្តឹង​ផ្នែកហិរញ្ញវត្ថុ​(Financial Fair Play) ជាឧបបានរារាំងពួកគេមិនឱ្យដាក់សំណើដេញថ្លៃសម្រាប់កីឡាករMonaco រូបនេះ ។

Bernardo Silva responds to uncertainty over Man City future

យោងគេហទំព័របារាំង ​​L’Equipe ក្លឹបអ្នកមានជំនាន់ថ្មី Paris Saint-Germain ក៏កំពុងដំណើរការដើម្បីចុះហត្ថលេខា​លើកីឡាករ​អន្តរជាតិព័រទុយហ្គាល់រូបនេះផងដែរ ដោយពួគគេបានដាក់សំណើរដេញថ្លៃ៧០ លានអឺរ៉ូ ទៅកាន់ Man City ប៉ុន្តែក្រុមនៅមិន​ទាន់​ឆ្លើយតប ទោះយ៉ាងណា Man City ត្រូវបានមើលឃើញថាត្រៀមនិងពិចារណា លក់Silvaប្រសិនជាមានក្លឹបណាហ៊ានអោយ​ថ្លៃមិនតិច​ជា​៩០លានអឺរ៉ូនោះ៕

 

ប្រភពព័ត៍មាន៖ Metro