បរទេស៖ លោក Pep Guardiola មានបំណងបំបែកកំណត់ត្រា២នៅក្របខណ្ឌ Champions League នៅពេលដែលរូបលោកត្រូវដឹកនាំ Man. City ទៅកាន់ទឹកដី Santiago Bernabeu ដើម្បីជួបជាមួយក្រុមម្ចាស់ផ្ទះ Real Madrid ក្នុងការប្រកួតជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេនៅរាត្រីថ្ងៃពុធនេះ ខណៈអ្នកចាត់ការសញ្ជាតិអេស្បាញ វ័យ៥១ ឆ្នាំរូបនេះបានដឹកនាំក្រុមរបស់គាត់ឱ្យទទួលជ័យជម្នះលើកទីមួយក្នុងលទ្ធផល៤ទល់និង៣។

Premier League: Pep Guardiola hands Jack Grealish important note

យ៉ាងណាមិញលោក Guardiola ដែលនិងត្រូវដឹកនាំក្លឹបអាជីព(Barcelona,Man.City)  ប្រឈម នឹងក្រុម Real Madrid ២០ ដង នៅគ្រប់​ការប្រកួតទាំងអស់នោះ គឺធ្លាប់ទម្លាក់ក្រុមជើងឯកទ្វីបអឺរ៉ុប ១៣សម័យចំនួនពីរដងនៅក្របខណ្ឌ  Champions League ។មានន័យថា​ជាលើកដំបូង Barcelona បានយកឈ្នះក្នុងលទ្ធផល៣ទល់និង១នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាល២០១០-២០១១មុនពេល បានដឹកនាំ Man City ទទួលបាន​ជ័យជំនះក្នុងលទ្ធផល៤ទល់និង២នៅវគ្គ ១៦ ក្រុមចុងក្រោយនៅរដូវកាល២០១៩-២០២០ ។

Manchester City Manager Pep Guardiola Responds to Luka Modric Claim on Real  Madrid Chances in Champions League Semi-Final - Sports Illustrated  Manchester City News, Analysis and More

ដូច្នេះប្រសិនលោកPep Guardiola និងអាចទម្លាក់Real Madrid ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រនោះរូបលោក នឹងក្លាយជាអ្នកចាត់ការដំបូងគេ​ក្នុង​ប្រវត្តិសាស្ត្រ Champions League ដែលអាចទម្លាក់Real Madrid បីដងបាន។និងអាចផ្តួលក្រុមអធិរាជសសម្រាប់ការប្រកួតនៅទឹកដីSantiago Bernabeu ចំនួនបីលើកផងដែរ ។ទោះយ៉ាងណាMan.City មិនស្គាល់ចាញ់ក្នុងការប្រកួតគ្រប់ក្របខណ្ឌ ១៤លើកចុងក្រោយ ទាមទារត្រឹមតែស្មើក៏​អាច​ជួយអោយពួកគេកក់កៅអីនៅទីក្រុងប៉ារីសដើម្បីជួបជាមួយហង្សក្រហមLiverpool បានផងដែរ ៕

 

ប្រភពព័ត៍មាន៖ Sportsmole