បរទេស៖ Pep Guardiola បានលើកឡើងថាលោក Erik ten Hag គឺជាបេក្ខភាពដែលអាចអាចជំនួសតំណែងរូបលោក​ក្នុងនាមអ្នក ចាត់ការ ទូទៅក្រុមមេឃខៀវ Man។ Cityបាន ។ បច្ចុប្បន្នបុរសសញ្ជាតិហូឡង់វ័យ៥២ឆ្នាំរូបនេះកំពុងត្រូវបានក្លឹបបិសាចក្រហមMan. United ទាក់ទងអោយមកដឹកនាំជាគ្រូបង្គោលអចិន្រ្តៃយ៏ថ្មី បើទោះបីជារូបលោកកំពុងដឹកនាំAjax ចាប់តាំងពីឆ្នាំ ២០១៧យ៉ាងណាក្តី ។

Pep Guardiola: Man Utd target Erik Ten Hag could replace me at Man City -  Ireland Live

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញបច្ចុប្បន្នមានកុងត្រានៅទឹកដី Etihad Stadium  រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ គឺធ្លាប់ធ្វើការរួមគ្នា ជាមួយលោក Ten Hag កំឡុងពេលនៅដឹកនាំ Bayern Munich។ដោយថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​របស់គាត់​មុនការប្រកួត Premier League ពេល Man Cityត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Burnley នៅថ្ងៃសៅរ៍នេះ លោក Guardiola បានបញ្ជាក់​យ៉ាងដូច្នេះថាៈអ្នកសួរខ្ញុំថាលោកErik ten Hag អាចមានវត្តមាននៅទីនេះដែរឬទេ?​ចម្លើយ​របស់ខ្ញុំគឺគាត់អាច។ ដូច្នេះខ្ញុំ​នឹងនិយាយទៅ​កាន់នាយកបាល់ទាត់លោក Txiki Begiristainនៅពេល ឥឡូវនេះ។

Pep Guardiola discounts Liverpool FC advantage over Man City in title race  - Manchester Evening News

យ៉ាងណាម៉ិញសម្រាប់លោក Ten Hag ថ្មីៗនេះបាននិយាយអំពីក្លឹបបិសាចក្រហម Man.Utd ដោយបានបញ្ជាក់ថាពួកគេជាក្លឹបដ៏​អស្ចារ្យដែល មានអ្នកគាំទ្រដ៏អស្ចារ្យ និងបើទោះបីជារូបលោកកំពុងផ្តោតទាំងស្រុងលើការងារដឹកនាំក្លឹប Ajax និងnOមិនទាន់​សម្រេច​ពីអនាគត ជា មួយ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងAmsterdamនៅឡើយដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole