http://www.ubet368.com/

សហព័ន្ធបាល់ទាត់បារាំងបានប្រកាសតែងតាំងបេក្ខភាពកីឡាករឆ្នើមទាំង ៣០នាក់របស់ពួកគេសម្រាប់ប្រជែងពានរង្វាន់បាល់មាស Ballon d’Or ដែលនឹងត្រូវផ្តល់ជូនកីឡាករដែលមានសមត្ថភាពបំផុតប្រចាំឆ្នាំ២០១៩។

ទោះបីជាបានបង្ហាញជាផ្លូវការណ៏ពីបេក្ខភាពកីឡាករដែលមកពីក្លឹបល្បីៗក្តី អ្វីដែលជារឿងគួរកត់សម្គាល់នោះគឺមិនមានឈ្មោះរបស់កំពូលខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតរបស់ពិភព Neymar ដែលបច្ចុប្បន្នកំពុងលេងអោយក្រុម Paris Saint-Germain។ នេះជាលើកទីមួយហើយគិតចាប់តាំងពីឆ្នាំ២០១០ ដែលខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះខកខានមិនជាប់ឈ្មោះ ជាបេក្ខភាព ៣០នាក់ចុងក្រោយសម្រាប់ពានរង្វាន់ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនេះ។

ប្រភពពី France Publication បានចុះផ្សាយថាដោយសារតែ Neymar រងរបួសជាច្រើនខែបូករួមឥរិយាបទមិនសមរម្យនៅលើទីលានប្រកួត ជាមូលហេតុចំបងនៅពីក្រោយការលុបឈ្មោះ អតីតខ្សែប្រយុទ្ធក្រុម Barcelona រូបនេះចេញពីបញ្ជីឈ្មោះ បើទោះបីជាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះរកបាន ២៣គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ជូលទី ១៣គ្រាប់បន្ថែមទៀតក្នុងការបង្ហាញខ្លួនតែ ២៨លើកប៉ុណ្ណោះសម្រាប់ PSG កាលពីរដូវកាល ២០១៨-២០១៩។

ទន្ទឹមនិងនេះដែរ ខ្សែបម្រើ Luka Modric ដែលជាម្ចាស់ពានរង្វាន់បាល់មាសឆ្នាំ២០១៨ ក៏មិនបានជាប់ឈ្មោះសម្រាប់ការប្រកួតប្រជែងឆ្នាំនេះ និងជាលើកទី១នៅក្នុងប្រវត្តិសាស្រ្ត ដែលកីឡាករធ្លាប់ឈ្នះពាននៅរដូវកាលចាស់មិនមានឈ្មោះសម្រាប់រដូវកាលបន្ទាប់។

ប្រភព៖ Foxstarasia

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683