http://www.ubet368.com/

ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala រកបានគ្រាប់បាល់ ២គ្រាប់ឲ្យ Juventus ក្នុងការប្រកួតដែលសេះបង្កង់យកឈ្នះ Lokomotiv Moscow ដោយលទ្ធផល ២ទល់នឹង១ កាលពីយប់មិញក្នុងពានរង្វាន់ Champions League។

Paulo Dybala

Lokomotiv ជាអ្នកបើកការនាំមុខមុនក្នុងការប្រកួតនៅវគ្គទីមួយនាទី២៩ តាមរយៈការស៊ុតរបស់កីឡាករ Aleksei Miranchuk បន្ទាប់ពីអ្នកចាំទី Wojciech Szczesny សង្គ្រោះបាល់ក្រឡក។

យ៉ាងណាក៏ដោយ ក្រុមជើងឯកលីគកំពូលរុស្ស៊ី ៣សម័យកាលត្រូវបាន Juventus តាមស្មើវិញតាមរយៈការស៊ុតបញ្ចូលទីដោយប្រើជើងឆ្វេងយ៉ាងស្អាតពីក្រៅប្រអប់គ្រោះថ្នាក់នៅនាទី៧៧។

Paulo Dybala

២នាទីបន្ទាប់ពោលគឺនៅនាទី៧៩ ខ្សែប្រយុទ្ធរូបសង្ហារ Dybala បានរកគ្រាប់បាល់បន្ថែមមួយគ្រាប់ទៀតធ្វើឲ្យ Juventus ក្រសោបបាន ៣ពិន្ទុនិងបន្តភាពដែលចាញ់។ ក្នុងពូល D គិតត្រឹមជុំទីបីនេះ Juventus និង Altetico Madrid ឈរនៅកំពូលតារាងមាន៧ពិន្ទុដូចគ្នា ដោយប្រកួតឈ្នះ២ និងស្មើ១៕

ចង់ឃើញគ្រាប់ទីមួយរបស់ Dybala ស៊ុតល្អយ៉ាងណានោះ សូមទស្សនាវីដេអូ Highlight ការប្រកួតនៅខាងក្រោម៖

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683