http://www.ubet368.com/

Cristiano Ronaldo គឺជាជម្រើសអាទិភាពសម្រាប់ក្រុម Juventus ក្នុងការទាត់បាល់ពិន័យ Free-kick សម្រាប់ក្រុម នៅពេលដែលគាត់បានផ្លាស់មកលេងជាមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុងទូរីនប្រទេសអ៊ីតាលីមួយនេះ។ ប៉ុន្តែសម្រាប់រដូវកាលទីពីរនេះ កំណត់ត្រាស៊ុតបញ្ចូលទីរបស់តារាឆ្នើមព័រទុយហ្កាល់រូបនេះ នៅមិនទាន់ធ្វើបានសម្រេចនោះគឺការរកគ្រាប់បាល់ដោយការទាត់ហ្រ្វីឃីកបញ្ចូលទីគូបដិបក្សបាន ១គ្រាប់នៅឡើយទេ។

ម្ចាស់ពានរង្វាន់បាល់មាស៥សម័យ Ballon d’Or ៥ សម័យកាល Ronaldo ទោះបីជាបានជួយ Juventus លើកពាន SerieA កាលពីរដូវកាលចាស់ និងបន្តមកដល់រដូវកាលថ្មីនេះ Ronaldo បានបរាជ័យក្នុងការរកគ្រាប់បាល់ហ្វ្រីឃីកមានចំនួនរហូតដល់ទៅ ២៨លើក សម្រាប់ Juventus ក្រោយផ្លាស់ពីក្លឹប Real Madrid មក។

អតីតខ្សែប្រយុទ្ធស្លាប Real Madrid និង Manchester United រូបនេះរកបាន ៣៣គ្រាប់ក្រោយផ្លាស់មកកាន់ក្របខណ្ឌកំពូល SerieA ក្នុងការបង្ហាញខ្លួនបាន ៥៣ប្រកួត។ ក្នុងនោះ ៥៥គ្រាប់ក្នុងចំណោមគ្រាប់បាល់សរុបក្នុងអាជីព ៧០១គ្រាប់ គឺជាការស៊ុតដោយផ្ទាល់ចេញពីជើងរបស់ Ronaldo ពោលគឺ ១៣គ្រាប់កំលុងពេល ៦ឆ្នាំនៅ Manchester United និង ៣០គ្រាប់កំលុងពេលលេងនៅ Real Madrid រយៈពេល ៩ឆ្នាំ។

ប្រភព៖ Sportbible