ក្រុមបីសាចក្រហម Manchester United បានយកឈ្នះ Norwich City ៣ទល់នឹង១ ក្នុងការប្រកួត English Premier League ក្នុងសប្ដាហ៍ទី១០ នាថ្ងៃទី២៧ តុលា ២០១៩ យប់មុិញនេះ ដើម្បីរំកិលខ្លួនមកនៅលេខ៧ក្នុងតារាង នៅពីក្រោមក្រុម Crystal Palace ទៅទៀត។
ក្នុងការប្រកួតនោះកីឡាករ McTominay របស់ក្រុម Man United បានរកគ្រាប់បាល់ទីមួយឲ្យបិសាចក្រហមនៅនាទី២១ នាំមុខក្រុមម្ចាស់ផ្ទះ Norwich ១គ្រាប់មុន ហើយវាគឺជាគ្រាប់បាល់ទី២០០០គ្រាប់មុនគេរបស់ United នៅលីគកំពូលអង់គ្លេស បន្ទាប់មកការប្រកួតបានត្រឹមតែ៩នាទីមិត្តរួមក្រុម Rashford បានបំប៉ោងសំណាញ់ទីថែម១គ្រាប់ទៀត(៣០’) និង Martial បានស៊ុតបញ្ចូលទីបន្តទៀតនៅនាទី៧៣។
ការប្រកួត Premier League ក្នុងសប្ដាហ៍ទី១០ យប់មិញនេះ Manchester United បានបាល់ប៉េណាល់ទីរហូត២ដង ប៉ុន្តែគ្មានបាល់ណាមួយអាចគេចផុតពីដៃរបស់អ្នកចាំទី Tim Krul បានឡើយ លុះចូលដល់នាទី៨៨ ក្រុម Norwich City រកបាន១គ្រាប់សងវិញដែរដោយកីឡាករ Onel Hernández ដោយលទ្ធផលនៃការប្រកួតនេះគឺ ៣ទល់១។ គួរបញ្ជាក់ផងដែរថាក្រុមដេលឈរលើកំពូលតារាងមានក្រុម Liverpool លេខ១, Manchester City លេខ២, Leicester City លេខ៣, Chelsea លេខ៤ នឹងក្រុមកាំភ្លើងធំ Arsenal លេខ៥៕
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង