http://www.ubet368.com/

ក្លឹប Granada ដែលទើបឡើងមកពីក្របខណ្ឌលីកលំដាប់ទី២ របស់អេស្បាញនារដូវក្តៅនេះបានឆ្លៀតយកប្រយោជន៍ពីជំនួប El Clasico ដែលត្រូវបានពន្យាពេលដោយបានឡើងពីចំណាត់ថ្នាក់លេខ៦ ទៅឈរទីកំពូលតារាង La Liga ដោយរកបាន ២០ពិន្ទុពីជំនួប ១០ប្រកួត។

Alvaro Vadillo ដែលជាអតីតកីឡាករ Betis បានរកគ្រាប់បាល់បញ្ចូលទីប្រឆាំងអតីតក្លឹបខ្លួននៅនាទីទី៦១ ក្រោយការបញ្ចូនបាល់របស់មិត្តរួមក្រុម Carlos Fernandez​ ហើយលទ្ធផលបញ្ចប់ការប្រកួតក្រុម Granada ១:០ Real Betis។ Granada មាន ១ពិន្ទុលើស Barcelona (សល់១ប្រកួតក្នុងដៃ) ខណៈ Real Sociedad ដែលបានយកឈ្នះ Celta Vigo ១-០ កាលពីថ្ងៃអាទិត្យដូចគ្នា ។

ម្ចាស់ជើងឯក Barcelona អាចនឹងឡើងទៅឈរនៅកំពូលតារាងវិញនៅថ្ងៃអង្គារនេះ ប្រសិនបើពួកគេយកឈ្នះក្រុម Real Valladolid ។ គួរបញ្ជាក់ថា Granada មិនដែលបានឈ្នះពានរង្វាន់ធំណាមួយក្នុងប្រវត្តិសាស្ត្ររយៈពេល ៨៦ ឆ្នាំ បន្ទាប់ពីបានប្រកួតផ្តាច់ព្រ័ត្រ Spanish Cup ឆ្នាំ១៩៥៨-៥៩ ជាមួយ Barcelona។ ហើយចំណាត់ថ្នាក់ដែលក្រុមបានទទួលខ្ពស់បំផុតនៅ La Liga គឺនៅលេខរៀងទី៦ ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។

ទស្សនាវីឌីអូ Highlight Granada CF vs Real Betis (1-0)

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683