លោក Jurgen Klopp បានលុបចោលការព្រួយបារម្ភផ្សេងៗជុំវិញបញ្ហារបួសកជើងឆ្វេងរបស់ខ្សែប្រយុទ្ធ Mohamed Salah តាមរយៈការបញ្ជាក់ថា ការប្តូរចេញរបស់គេនៅរយៈពេល៥នាទី នៅមុនពេលបញ្ចប់ការប្រកួតក្នុងក្របខ័ណ្ឌ Premier League ដែលក្រុម Liverpool បានយកឈ្នះលើក្រុម Tottenham ២-១ គឺគ្រាន់តែជាការប្រុងប្រយ័ត្នទុកមុនប៉ុណ្ណោះ។
តារាឆ្នើមអន្តរជាតិអេហ្ស៊ីបវ័យ២៧ឆ្នាំរូបនេះ ដែលបានអវត្តមានក្នុងការប្រកួតជាមួយនឹងក្រុម Manchester United ដោយសារតែបញ្ហារបួសនោះ បានរកគ្រាប់បាល់កាត់សេចក្តី ដើម្បីរកបានគ្រាប់បាល់ទី៥០របស់គេនៅកីឡដ្ឋាន Anfield។
Salah ដែលបានរកគ្រាប់បាល់ទី៥០របស់គេ ក្នុងចំណោមការប្រកួត៥៨លើកនោះ មានរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីសម្រាក នៅមុនការប្រកួតនៅលើទឹកដីក្រុម Aston Villa ខណៈដែលរូបគេប្រហែលជាមិនអាចចូលលេងក្នុងការប្រកួតដណ្តើមពាន League Cup ជាមួយនឹងក្រុម Arsenal នៅថ្ងៃពុធឡើយ។
លោក Klopp បានឲ្យដឹងថា៖ «វាគឺជាបញ្ហាកជើង កជើងដែលរូបគេបានជួបប្រទះ ចាប់តាំងពីការប្រកួតជាមួយនឹងក្រុម Leicester។ វាមិនមែនជាបញ្ហាធំដុំឡើយ ប៉ុន្តែ ដោយសារតែការប្រកួតយូរ ធ្វើឲ្យមានបញ្ហាសាច់ដុំ ហេតុនេះ អ្នកអាចមានបញ្ហាបន្តិចបន្តួចអ៊ីចឹងឯង»៕
ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង