ប្រភពពីគេហទំព័រ Marca បានចុះផ្សាយថា Atletico Madrid បានព្យាយាមទាក់ទងទៅក្លឹប Barcelona អំពីការចុះកុងត្រានាំយកខ្សែបម្រើឆ្នើម Ivan Rakitic មកកាន់ទឹកដី Wanda Metropolitano សម្រាប់រដូវកាលក្រោយ។ កីឡាករអន្តរជាតិក្រូអាតកំពុងតែស្វះស្វែងរកច្រកចេញពីកីឡាដ្ឋាន Camp Nou បន្ទាប់ពីមិនស្ថិតក្នុងបញ្ជីប្រើប្រាស់សម្រាប់ជម្រើស ១១នាក់ដំបូងរបស់គ្រូបង្វឹកលោក Ernesto។

ការពិតអតីតប្រធានក្លឹប At.Madrid លោក Valverde Miguel Angel Gil Marin ធ្លាប់បានព្យាយាមចុះហត្ថលេខានាំយក Rakitic ២លើករួចមកហើយ មុនពេលដែលគ្រូបង្វឹកបច្ចុប្បន្ន Diego Simeone សម្តែងការចាប់អារម្មណ៏ចង់បានរូបគេមករួមក្រុម។ ពោលគឺចាប់តាំងពី Rakitic ចាកចញពី Schalke 0៤ មកចូលរួម Sevilla ហើយលើកទីពីរគឺនៅពេលដែលគាត់ចាកចេញពី Sevilla ទៅ Barca។

ប្រភពដដែលបន្តថា Rakitic ចង់ចាកចេញពី Barca ទៅកាន់ Atletico Madrid ប៉ុន្តែអ្វីដែលជាចំនុចសំខាន់គឺភាគីម្ខាងទៀតត្រូវទទួលបន្ទុកប្រាក់ពលកម្មនឿយហត់របស់គេ។ Inter Milan Juventus និង Manchester United ក៏បានសម្តែងចំណាប់អារម្មណ៏ចង់បាន Rakitic ស្របពេល Barcelona ចង់បានតម្លៃខ្លួន ៣៥លានអឺរ៉ូសម្រាប់ខ្សែបម្រើវ័យ ៣១ឆ្នាំ មានដើមកំណើតនៅក្នុងប្រទេសស្វីសរូបនេះ ។
ប្រភព៖ Marca
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង


