http://www.ubet368.com/

ក្លឹប Manchester United ត្រូវបានរាយការណ៍មកថា​ សម្រាប់ខ្សែការពារ Chris Smalling មានការទាមទារតម្លៃខ្លួន ១៧លានផោនបន្ទាប់ពីជួបពិភាក្សាជាមួយក្លិប Roma នៅក្នុងសប្ដាហ៍នេះ​ បន្ទាប់ពីរូបគេ​ បង្ហាញខ្លួនឲ្យបិសាចក្រហមលើស ៣០០ប្រកួត។

កិឡាករ Smalling ដែលបានមកចូលរួមនៅកីឡដ្ឋាន Old Trafford កាលពីឆ្នាំ២០១០ នឹងបង្ហាញខ្លួនលើស ៣០០ប្រកួត​ ហើយក៏ធ្លាប់បានជួយឲ្ក្យក្រុម Man UTD ឈ្នះពាន Premier League ២ដង, Europa League ១ដង រួមនឹង FA Cup ១ដងផងដែរ។

កាលពីខែសីហាកន្លងទៅខ្សែការពារកណ្ដាលរូបនេះបានផ្លាស់ទៅចូលរួមជាមួយ Roma ក្រោមលក្ខខណ្ឌខ្ចីជើងហើយ Smalling បានបង្ហាញខ្លួន ៦ប្រកួតក្នុងចំណោម ១០ប្រកួតរបស់ Roma នៅរដូវកាលនេះ និងបានបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់ ព្រមទាំងបានជួយឲ្យ Roma ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងក្របខណ្ឌ Serie A គិតត្រឹមសប្ដាហ៍ទី១០ថែមទៀត។

បើតាមប្រភពពីក្នុងប្រទសអ៊ីតាលីបានឲ្យដឹងថា Roma បានជួបប្រជុំជាមួយ Manchester United ដើម្បីពិភាក្សាជុំវិញរឿងរ៉ាវទិញ Smalling ផ្ដាច់យកតែម្ដង។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Roma បានផ្ដល់តម្លៃទំហំទឹកប្រាក់ប្រមាណ៨លានផោន ខណៈ Man UTD ចង់បានដល់ទៅ ១៧លានផោន៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683