បរទេស៖ ក្លិប Roma បាន​បំពេញការ​ផ្ទេរ​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អង់​គ្លេស Chris Smalling សម្រាប់​តម្លៃ​ខ្លួន​១៥​លាន​អឺ​រ៉ូ (ស្មើ​នឹង​១៧,៥​លាន​ដុល្លារ​​អាមេរិក) ពីក្លិប Manchester United​។

នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប​អ៊ី​តាលី មួយ​នេះ កាលពីថ្ងៃ​ចន្ទ​។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ក្លិប Roma បានប​ញ្ជាក់​ថា កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ ដែល​បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​៣​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​៣៧​លើក​ក្នុង​រាល់​យុទ្ធ​នា​ការ​ទាំង​អស់ក្នុង​ពេល​លេង​ជា​កីឡាករ​កម្ចី​នៅ​ក្លិប​អ៊ី​តាលី​មួយនេះ កាលពីរដូវ​កាល​មុន បាន​ចុះហត្ថលេខា​លើ​កុង​ត្រា​មួយ ដែល​នឹង​ធ្វើ​ឲ្យ​រូប​គេ​បន្ត​លេង​នៅ​រដ្ឋ​ធានី​របស់​អ៊ី​តាលី​រហូត​ដល់​ឆ្នាំ​២០២៣​។ Smalling បាន​សម្រប​ខ្លួន​យ៉ាងល្អ​នៅ​ទីក្រុងរ៉ូម និង​បាន​​ទទួល​រហស្ស​នាម​ថា «Smalldini» ក្រោយពី​បាន​បង្ហាញ​ពី​ទម្រង់​លេង​​យ៉ាង​ល្អ​នៅ​តំបន់​ការ​ពារ​របស់​ក្លិប Roman។ Smalling បាន​ឲ្យ​ដឹង​ថា៖ «គ្មាន​អ្វី​​ដែលមាន​តម្លៃ​​ក្នុង​ជីវិត​កើត​ឡើង​ដោយ​ងាយស្រួល​ឡើយ​។

ទឹក​ចិត្ត និ​ង​បេះ​ដូង​របស់​ខ្ញុំ​តែង​តែ​ស្ថិតនៅ​ទីក្រុង​រ៉ូម​ជានិច្ច​។ ខ្ញុំ​ពិត​ជា​រីក​រាយ​ក្នុង​ការក្លាយ​ជា​របស់​អ្នក​​»​។ ការ​ផ្ទេរ​នេះ ដែល​ត្រូវ​បាន​អូស​បន្លាយ​ពេលយូរនៅ​ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​ ក៏​បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ​ចំនួន​៥​លាន​អឺ​រ៉ូ​ផងដែរ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia