បរទេស៖ Manchester United បានបង្ហាញជំហរ សម្រាប់ខ្សែការពារកណ្តាល Chris Smalling ក្នុងតម្លៃខ្លួនប្រមាណ២០ លានផោន ប្រសិនមានក្លឹបណាចង់បានរូបគេទៅរួមក្រុម។ ក្រោយចំណាយពេលពេញ​មួយរដូវ​កាល ​( ២០១៩​-២០២០ ) ក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្លិប Roma កីឡាករអន្តរជាតិអង់គ្លេសរូបនេះត្រូវបានក្លឹប​អនុញ្ញាត​ឱ្យចាក​ចេញពីកីឡាដ្ឋាន Old Trafford ជាអចិន្រ្តៃយ៍តែម្តង។

Paulo Fonseca makes Roma intentions clear over Chris Smalling

Smalling បានដើរតួនាទីជាកីឡាករដ៏សំខាន់ម្នាក់នៅឯកីឡដ្ឋាន Stadio Olimpico របស់ក្លឹប Roma ក្រោយ​បានបង្ហាញ​ទម្រង់លេងល្អទោះបីក្នុងលក្ខណ្ឌខ្ចីជើង ដែលមើលឃើញមូលហេតុនេះហើយទើប ​Man Utd ​ប្រកាន់​ជំហរចង់បានតម្លៃខ្លួនខាងលើនោះ ។

Astonishing Chris Smalling stat proves just how well Manchester ...

ទោះបីជា Roma បង្កើនការចរចារផ្សេងៗសម្រាប់ការផ្ទេរយក Smalling​មកក្របខណ្ឌ Serie A វិញ តែ​ប្រភព​ពីគេហទំព័រ The Sun បានលើកឡើងថា ក្លឹប Man Utd នឹងមិនអនុញ្ញាតឱ្យអតីតកីឡាករក្លឹប ​Fulham​ វ័យ ៣០ ឆ្នាំ​រូបនេះផ្ទេរទៅកាន់ក្លឹបមានមូលដ្ឋាននៅ រាជធានីរ៉ូមប្រទេស អ៊ីតាលីកក្រោមតម្លៃ ២០ លានផោនឡើយ៕

 

ប្រភពព័ត៍មាន៖ Sportsmole