បរទេស៖ ជាថ្មីម្តងទៀតក្រុម Roma បានបើកកិច្ចពិភាក្សាចរចារ​ដេញថ្លៃក្នុងទឹកប្រាក់ ១២លានយូរ៉ូ​ដើម្បី​ផ្ទេរយកខ្សែការពារកណ្តាល Chris Smalling របស់ក្រុមបិសាចក្រហម ​Man. United មករួមក្រុមមុនរដូវកាលថ្មី​ចាប់ផ្តើម។គួរបញ្ជាក់ថាកីឡាករអន្តរជាតិអន្តរជាតិអង់គ្លេសវ័​​យ​៣០ឆ្នាំ​រូបនេះ បានចំណាយ​ពេល​ពេញ​មួ​យរដូវកាល២០១៩-២០២០​លេងក្នុងលក្ខណ្ឌខ្ចីជើង​នៅ​ទឹកដី  Stadio Olimpico នា​ក្រប​ខណ្ឌ​លីគកំពូលអ៊ីតាលី Serei A។

Man Utd 'waiting on new Roma bid' for Chris Smalling to keep defender in  Italy on permanent basis

Man.Utd បានបង្ហាញចេតនាចង់បានតម្លៃខ្លួន ២០ លានផោន សម្រាប់ Smalling ក្រោយ​ពីបង្ហាញសមត្ថភាពល្អធ្វើ​អោយ​ក្លឹប ​Roma ចង់បាន រូបគេជា​អចិន្រ្តៃយ៏  ខណៈ​ម្ចាស់ជើងឯកអង់​គ្លេស​​២០សម័យពេលនេះមានការរារែកក្នុងការលក់ប្រសិនមិនបានតម្លៃតាមការចង់​បាន​នោះ​ទេ។

Manchester United 'braced for new offer from Roma to sign Chris Smalling' |  Daily Mail Online

ផ្ទុយទៅវិញអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានបញ្ជាក់ពីទស្សនជុំវិញកូន​ក្រុម​រូបនេះថា៖ “Smalling  បានព្យាយាមបង្ហាញពីជំនាញថាតើគាត់នៅមានតម្លៃប៉ុណ្ណាសម្រាប់ Man United ក្រោយ បង្ហាញខ្លួនក្នុងជម្រើសដំបូងជាប់លាប់សម្រាប់ Roma។ ដូច្នេះរដូវកាលនេះ ខ្ញុំនិងត្រៀម ផ្លល់ឪកាសសម្រាប់គាត់ចូលលេងទៀងទាត់ ដូចជាពេលកន្លងមកដែល ខ្ញុំបាន​ផ្តល់ឪកាស សម្រាប់ Harry Maguire ចាប់ដៃគូជាមួយ Victor Lindelof  ហើយគាត់​អាច​និងចាប់ដៃគូជា មួយ Axel Tuanzebe ដូចគ្នាផងដែរ”៕

 

ប្រភពព័ត៍មាន៖ goal