ក្លឹបយក្សអាឡឺម៉ង់ Bayern Munich កំពុងស្វែងរកគ្រូបង្វឹកថ្មីក្រោយចែកផ្លូវគ្នាជាមួយលោក Niko Kovac ក្រោយពីគ្រូបង្វឹកសញ្ជាតិក្រូអាតរូបនេះដឹកនាំក្រុមរងលទ្ធផលបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៥-១ ចំពោះអតីតក្លិបដែលលោកធ្លាប់ដឹកនាំគឺ Eintracht Frankfurt កាលពីថ្ងៃសៅរ៏សប្តាហ៏មុន នៅក្របខណ្ឌ Bundesliga។
លទ្ធផលនេះបានធ្វើឲ្យក្រុមការពារតំណែងជើងឯក Bundesliga ឈរនៅលំដាប់ទី៤ ដោយមាន ៤ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Borussia Monchengladbach ក្រោយឈ្នះត្រឹមតែមួយប្រកួតក្នុងចំណោម ៤ប្រកួតកន្លងមកទោះបីជាទទួលបានលទ្ធផលផ្តួលក្រុម Tottenham ៧-២ នៃក្របខ័ណ្ឌ Champions League យ៉ាងណាក្តី។
ខាងក្រោមនេះគឺជាបេក្ខភាពគ្រូបង្វឹក៦រូបដែលអាចផ្លាស់មកដឹកនាំក្រុមបន្តពីលោក kovac:
១.Jose Mourinho
ក្រោយត្រូវក្លឹប Man.United បញ្ចប់តំណែងកាលពីខែធ្នូ ឆ្នាំ២០១៨ កំពូលគ្រូបង្វឹករហស្សនាម Special One នៅមិនទាន់មានក្លឹបដឹកនាំនៅឡើយទេ និងមានការផ្សារភ្ជាប់ក្នុងការផ្លាស់ទៅដឹកនាំក្លឹបធំៗ ស្របពេលរូបលោកបានបដិសេធដឹកនាំក្លឹបផ្សេងទៀតផងដែរ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ អាចនិងពិចារណាព្រមទាំងសម្លឹងឃើញ សក្តានុពលក្នុងការចូលមកដឹកនាំក្រុម Bayern Munich ដើម្បីមានឪកាសចង់ឈ្នះពាននៅលីកកំពូលជាមួយក្លឹប៥ក្របខណ្ឌផ្សេងគ្នា។
២.Massimiliano Allegri
លោក Allegri ចង់សម្រាកពីការដឹកនាំក្រុមរយៈពេល ១ឆ្នាំសិន ក្រោយសម្រេចចិត្តលាឈប់ពីតួនាទីគ្រូបង្វឹក ក្រុម Juventus ក្រោយបញ្ចប់រដូវកាល ២០១៨-២០១៩ ដ៏គួរអោយភ្ញាក់ផ្អើលក្រោយពីដឹកនាំក្រុមក្លឹបយក្សអ៊ីតាលីឈ្នះជើងឯក SerieA ៥ឆ្នាំជាប់គ្នា។ ទោះបីជាយ៉ាងនេះក្តីក្លឹប Bayern Munich អាចនិងបញ្ចុះបញ្ចូលរូបលោកផ្លាស់មកកាន់ទឹកដីអាឡឺម៉ង់ដើម្បីទទួលតំណែងថ្មីមួយនេះ។
៣.Arsene Wenger
គ្រូបង្វឹកចាស់វស្សាសញ្ជាតិបារាំងមិនមានក្លឹបដឹកនាំជាង ១ឆ្នាំហើយ ក្រោយសម្រេចចិត្តលាឈប់ពីក្លឹប Arsenal បន្ទាប់ពីរូបលោកបានដឹកនាំអស់ជាង២ទសវត្សមក។ យ៉ាងណាមិញពេលវេលានេះគឺជាឪកាសបើកផ្លូវសម្រាប់ គ្រូបង្វឹកដ៏មានបទពិសោធន៏រូបនេះពិចារណាដើម្បីទទួលយកមេរៀមថ្មីជាមួយក្លឹបនៅលីកកំពូលអាឡឺម៉ង់។
៤. Ralf Rangnick
អ្នកចាត់ការទូទៅក្រុម Bayern Munich ភាគច្រើនកន្លងមកគឺច្រើនតែមកពីលីគកំពូលអាឡឺម៉ង់ ស្របពេលអតីតគ្រូបង្វឹក RB Leipzig វ័យ ៦១ឆ្នាំរូបនេះក៏ជាគោលដៅសម្រាប់ក្រុម Bayern Munich ក្រោយពីរូបលោក ក៏ធ្លាប់មានតួនាទីជានាយកផ្នែកកីឡាកររបស់ក្រុម Leipzigនិងមានស្នាដៃធ្លាប់បានដឹកនាំក្រុមឡើងមកលេងនៅ លីកកំពូលអាឡឺម៉ង់ផងដែរ។
៥.Hans Flick
អតីតគ្រូបង្វឹក Hoffenheim បានវិលត្រឡប់មកធ្វើជាជំនួយការរបស់លោក Niko Kovac នៅរដូវកាលនេះដែលជាផ្នែកមួយ ផ្តល់លទ្ធផលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងនិងកំពុងធ្វើការងារក្នុងនាមជាគ្រូបង្វឹក Bayern Munich បណ្តោះអាសន្នសម្រាប់ពីរប្រកួតបន្ទាប់។
៦.Erik Ten Hag
លោក Ten Hag គ្រូបង្វឹកក្លិប Ajax មានទំនាក់ទំនងក្នុងការ វិលត្រឡប់ទៅកាន់ Bayern Munich វិញនៅចុងបញ្ចប់នៃរដូវកាលមុន ស្របពេលក្លឹបបានដាក់សម្ពាធលើលោកNiko Kovac តែគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះដិសេធ។ លោកHag បានដឹកនាំក្រុមAjaxឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រChampion League រដូវកាលចាស់ និងជួយក្រុមយក្សហូឡង់លើកពានលីកកំពូលអាឡឺម៉ង់នៅឆ្នាំដដែលផងដែរ។បើទោះបីជារដូវកាលថ្មីនេះក្លឹបបានលក់កីឡាករឆ្នើមវ័យក្មេងដូចជាFrankie De Jong និង De Ligt ចេញពីក្រុម ប៉ុន្តែរូប លោកនៅតែដឹកនាំក្រុមឈរនៅលេខរៀងទី១សម្រាប់លីកកំពូលអាឡឺម៉ង់ដដែល។
ប្រភព៖ Foxstarasia
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង