http://www.ubet368.com/\

អតីតខ្សែបម្រើក្រុម Bayern Munich និង Liverpool លោក Dietmar Hamann បានរិះគន់ចំៗលើខ្សែបម្រើ Philippe Coutinho បន្ទាប់ពីក្រុម Bayern Munich បរាជ័យក្នុងលទ្ធផល ៥-១ ក្រោមថ្វីជើង ក្រុម Eintracht Frankfurt នៅក្របខ័ណ្ឌលីកកំពូលអាឡឺម៉ង់ Bundesliga កាលពីចុងសប្តាហ៍មុន។

Hamann បានបញ្ចេញមតិយល់ឃើញថា : គាត់(Coutinho) ផ្លាស់មកលេងក្នុងលក្ខណ្ឌខ្ចីជើងរយៈពេលពេញមួយឆ្នាំពីក្រុម Barcelona ហើយរូបគេ បានបង្ហាញខ្លួនសម្រាប់ជម្រើស ១១នាក់ដំបូងដើម្បីចូលរួមការប្រកួតអោយ Bayern Munich ជាច្រើនប្រកួត តែសម្រាប់ខ្ញុំមើលឃើញគាត់មិនជួយក្រុមអោយបានរីកចម្រើននោះទេ ហើយលេងដោយមិនមានភាពប្រុងប្រយ័ត្នទៀត។

Coutinho ខ្សែបម្រើប្រេស៊ីល ត្រូវបានប្តូរចូលជំនួសកីឡាករបារាំង Kingsley Colaman នៅនាទីទី ៥៧ ខណៈ Bayern Munich ត្រូវបានគូបដិបក្សនាំមុខក្នុងលទ្ធផល ៤ទល់និង១ រួចទៅហើយ។ បច្ចុប្បន្ន Coutinho Coutinho កំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងនៅកីឡាដ្ឋាន Allianz Arena ស្របពេល Bayern Munich មានលទ្ធភាពក្នុងការទិញយកជាអចិន្រ្តៃយ៏ក្នុង ១២០លានអឺរ៉ូ ខណៈគ្រូបង្វឹក Niko Kovac ត្រូវបានបណ្តេញចេញនៅសប្តាហ៍នេះក្រោយជួបលទ្ធផលដ៏ខកចិត្តនេះផងដែរ។

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683