http://www.ubet368.com/

លោក Frank Lampard ជឿជាក់ថា ក្រុម Chelsea របស់លោក កំពុងតែ ធ្វើដំណើរឆ្ពោះទៅមុខ ក្រោយពីបានបង្ហាញពីស្មារតីវាយបកដេញតាមពីក្រោយ ៤-១ ដើម្បីទទួលបានលទ្ធផលស្មើ ៤-៤ ជាមួយនឹងក្រុមនៅសល់សមាជិកត្រឹមតែ៩នាក់ Ajax ស្របពេលដែលគ្រូបង្វឹករូបនេះ បានចាត់ទុកថា ជារាត្រីដ៏រំភើបនាកីឡដ្ឋាន Stamford Bridge។

ក្រុមតោខៀវ ហាក់ដូចជាត្រូវរងបរាជ័យទៅហើយ ខណៈដែលការធ្វើឲ្យបាល់ចូលទីខ្លួនឯងក្នុងតង់ទី១ពីសំណាក់កីឡាករ Tammy Abraham និង Kepa Arrizabalaga បានបន្ថែមទៅលើគ្រាប់បាល់របស់ Quincy Promes និង Donny Van der Beek បានជួយឲ្យក្រុមម្ចាស់ជើងឯកហូឡង់នាំមុខ ៤-១។

ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រោយពីខ្សែការពារ Cesar Azpilicueta បានជួយឲ្យក្រុម Chelsea ដេញតាមពីក្រោយ ៤-២ ក្រុមភ្ញៀវត្រូវបានកាត់បន្ថយនៅត្រឹម៩នាក់ ដោយសារតែការរងពិន័យកាតក្រហមទៅលើកីឡាករ Daley Blind និង Joel Veltman ដែលនាំឲ្យក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់១គ្រាប់ទៀត តាមរយៈការស៊ុតបាល់ប៉េណាល់ទីនៅរាត្រីនោះ។

Jorginho បានស៊ុតបាល់ប៉េណាល់ទី ទី២របស់គេ នៅមុនពេល Reece James បានវាយបកតាមស្មើវិញ ហើយ Chelsea ស្ទើរតែទទួលបានជ័យជម្នះដ៏រំភើបមួយទៅហើយ ប៉ុន្តែ ការស៊ុតបាល់របស់កីឡាករ Azpilicueta ត្រូវបានលុបចោលវិញ ដោយសារតែបាល់ប៉ះដៃកីឡាករ Abraham។

លោក Lampard ដែលបានឈ្នះពាន Champions League ជាមួយនឹងក្រុម Chelsea ក្នុងអាជីពជាកីឡាកររយៈពេល១៣ឆ្នាំរបស់លោកនោះ បានឲ្យដឹងថា៖ «ខ្ញុំបានជួបរាត្រីដ៏រំភើបជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ប៉ុន្តែ នេះពិតជារាត្រីដ៏អស្ចារ្យមែន»៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683