ក្នុងវិស័យប្រដាល់ពិតជាកម្រឃើញណាស់ដែលមនុស្សមិនមានអវយវៈគ្រប់គ្រាន់ចាប់យកអាជីពនេះ។ ប៉ុន្តែមានបុរសពិកាដៃម្នាក់បានសម្រេចចិត្តចូលប្រឡូកក្នុងកីឡាករគុនចម្រុះ (MMA) ហើយក៏ជាជើងខ្លាំងម្នាក់ដែរ។
Nick Newell ជាកីឡាករសញ្ជាតិអាមេរិក បានចាប់អាជីពប្រដាល់ MMA តាំងពីឆ្នាំ២០០៩ ត្បិតពិកាដៃឆ្វេងក៏ដោយ។ គេធ្លាប់ឆ្លងកាត់ការប្រកួតដល់ទៅ១៩ដង ក្នុងនោះឈ្នះ១៦ ផ្ដួលដៃគូឲ្យបោះបង់ការប្រកួតក្នុងទឹកមួយ១៣ដង ហើយចាញ់តែ៣ដងប៉ុណ្ណោះ។
កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩ Nick Newell បានប្រកួតជាមួយកីឡាករ Coreyy Browning ដែលមានអវយវៈពេញលេញ ក្នុងកម្មវិធី Bellator 225។ ត្បិតតែពិកាដៃម្ខាងមែនតែ Nick Newell មានស្នៀតប្រយុទ្ធមិនធម្មតាទេ ពោលបានយកឈ្នះ Corey ត្រឹមទឹកមួយដោយក្បាច់ឃ្លេ ដែលជាស្នៀតពិសេសរបស់គេ៕
សូមទស្សនាវិដេអូរបស់គាត់ខាងក្រោមនេះ:
អត្ថបទ៖ ហេង សុធារិទ្ធិ Credit: Sabay
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង