លោក Ole Gunnar Solskjaer បានពណ៌នាថាជាជ័យជម្នះដ៏ល្អបំផុតនៅក្នុងយុទ្ធនាការប្រកួតក្រប ខ័ណ្ឌ PremierLeague សប្តាហ៏ទី១២របស់ក្រុមបិសាចក្រហម Man.United ដែលបានផ្តួលក្រុមភ្ញៀវ Brighton ក្នុងលទ្ធផល ៣-១ ។

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ ខ្សែបម្រើប្រេស៊ីល Andreas Pereira និងខ្សែប្រយុទ្ធ អង់គ្លេស Marcus Rashford ខណៈខ្សែការពារ Davy Propper របស់ក្រុម Brighton រួមចំណែកអោយក្រុម Man.United ធ្វើអោយចូលទីខ្លួនឯងដោយ អចេតនា មុនពេលកីឡាករ Dunk រកបានគ្រាប់បាល់តាមពីក្រោយវិញ១គ្រាប់។

Man.Unitedទើបតែទទួលជ័យជំនះក្នុងលទ្ធផលគួរចាប់អារម្មណ៏គិតចាប់តាំងពីខែសីហានិង នាំអោយពួកគេឡើងមក ឈរនៅចំណាត់ថ្នាក់លេខ ៧ ក្រោយបង្ហាញទម្រង់លេងមិនសូវបានល្អរយៈពេល ពីរខែចុងក្រោយនេះ។

ប្រភព:BBC