ក្រុមម្ចាស់ផ្ទះ Bayern Munich បានផ្តួលក្រុមគូប្រជែងលីកដ៏ជូរចត់គឺ Borussia Dortmund កាលពី ថ្ងៃសៅរ៍សម្រាប់ការប្រកួតក្របខណ្ឌ Bundesliga សប្តាហ៏ទី១១ក្នុងលទ្ធផលរហូតដល់ទៅ៤ទល់និង០។

៤គ្រាប់របស់ក្រុមការពារតំណែងជើងឯករកបានដោយកីឡាករ Lewandowski ២ គ្រាប់ និងជាគ្រាប់ទី១៥ នៅ Bundesliga ព្រមជាមួយគ្រាប់បាល់សរុប២២ គ្រាប់សម្រាប់គ្រប់ក្របខណ្ឌប្រកួត ។ ខណៈកីឡាករអាឡឺម៉ង់ Gnabry បន្ថែមគ្រាប់បាល់ទី៣មុនពេលខ្សែការពារ Hummel របស់ក្រុមភ្ញៀវធ្វើអោយបាល់ចូលទីខ្លួនឯង។

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Jadon Sancho ត្រូវបានប្តូរចេញបន្ទាប់ពីលេងបាន ៣៦ នាទីអោយ Dortmund ដោយសាររបួស។ជ័យជំនះនេះ នាំអោយ Bayern Munich ផ្លាស់មកឈរនៅលេខ ៣ ក្នុង Bundesliga ដោយ Dortmund ឈរនៅលេខ ៥ ។

Bayern Munich កំពុងសម្លឹងឪកាសលើកពាន Bundesliga ជាលើកទី ៧ ជាប់ៗគ្នារបស់ពួកគេ ខណៈក្រុមលេខ២ RB Leipzig កើនគម្លាត៤ពិន្ទុ ពីក្រុមកំពូលតារាង Monchengladbach ដែលផ្តួលWerder Bremen ៣:១។

ប្រភព:BBC