ONE Championship ដែលជា​ស្ថាប័ន​កីឡា​យុទ្ធគុន​ធំជាងគេ​នៅ​អាស៊ី បាន​ប្រកាស​បញ្ជី​បឋម នៃ​​កម្មវិធី​របស់ខ្លួន ចំនួន ១២ សម្រាប់​ឆមាស​ទី១ នៃឆ្នាំ២០២០។`

លោក Chatri Sityodtong ស្ថាបនិក និងជា​នាយកប្រតិបត្តិ ONE Championship បាន​ថ្លែងបញ្ជាក់ថា ឆ្នាំ២០១៩ ONE បានប្រកួត​ជាលើកដំបូង​នៅជប៉ុន និងវៀតណាម យ៉ាងជោគជ័យ ហើយឆ្នាំ២០២០ ONE គ្រោងធ្វើ​កម្មវិធី​ជាលើកដំបូង​នៅ​សហរដ្ឋ​អាមេរិក ឥណ្ឌា និងកូរ៉េខាងត្បូង។ លោក​ឲ្យដឹងថា អ្វីៗមិនទាន់សម្រេច​ ១០០% ប៉ុន្តែ​ការ​រៀបចំនៅអាមេរិក និង​ឥណ្ឌា គឺ​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ហើយ។

កម្មវិធី​របស់ ONE Championship ទាំង ១២ សម្រាប់​រយៈពេល ៦ខែ​ដំបូង​ នៃ​ឆ្នាំ២០២០ រួមមាន៖

១. ថ្ងៃទី១០ ខែមករា នៅ​ទីក្រុង​បាងកក ប្រទេសថៃ

២. ថ្ងៃទី៣១ ខែមករា នៅទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន

៣. ថ្ងៃទី៧ ខែកុម្ភៈ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី

៤. ថ្ងៃទី២៨ ខែកុម្ភៈ នៅប្រទេស​សិង្ហបុរី

៥. ថ្ងៃទី២០ ខែមីនា នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម

៦. ថ្ងៃទី២៨ ខែមីនា នៅ​ទីក្រុងឆុងឈីង ប្រទេសចិន

៧. ថ្ងៃទី៥ ខែមេសា នៅទីក្រុង​តូក្យូ ប្រទេស​ជប៉ុន

៨. ថ្ងៃទី២៤ ខែមេសា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

៩. ថ្ងៃទី១៥ ខែឧសភា នៅទីក្រុង​ម៉ាកាវ ប្រទេស​ចិន

១០. ថ្ងៃទី២៩ ខែឧសភា នៅទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន

១១. ថ្ងៃទី៥ ខែមិថុនា នៅទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី

១២. ថ្ងៃទី១៩ ខែមិថុនា នៅទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង៕

អត្ថបទ៖ ឈិន មិថុនា Credit: Sabay