ខ្សែបម្រើ Jadon Sancho របស់ក្រុម Borussia Dortmund បានបង្ហើបប្រាប់ថាខ្លួនទទួលបានការព្រមាន ពីប្រធានក្រុម Marco Reus ថារូបគេនិងបាត់បង់តំណែងជម្រើស ១១នាក់ដំបូង ប្រសិនរូបគេមិនខិតខំហ្វឹកហាត់។

កីឡាករវ័យ ១៩ឆ្នាំរូបនេះមានអារម្មណ៏កាន់តែច្បាស់ពីស្ថានភាពអាជីពរបស់ខ្លួន ក្រោយត្រូវប្តូរចេញ បន្ទាប់ពីលេងបានត្រឹមតែ ៣៦នាទីប៉ុណ្ណោះក្រោមហេតុផលនិងមានពាក្យចចាមមអារ៉ាមលើកឡើងថារូបគេរងរបួសក្នុងជំនួបរវាងក្លឹបធំពីររវាង Dormund និង Bayern Munich ដែលគេហៅថា Der Klassiker ហើយក្រុម Dortmund បានរងបរាជ័យរហូតដល់ទៅលទ្ធផល ៤-០ កាលពីចុងសប្តាហ៍មុន។

Sancho បានចាប់ផ្តើមរដូវកាលនេះដោយរកបានគ្រាប់បាល់បញ្ចូលទី ៣គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៥គ្រាប់តាមរយៈការប្រកួត Bundesliga ចំនួន ៥លើកដំបូងរបស់ Dortmund ហើយបានធ្លាក់ទម្រង់លេងចាប់តាំងពីពេលនោះមក។

នៅក្នុងបទសម្ភាសន៍ The Independent កីឡាករអន្តរជាតិអង់គ្លេស Sancho បានអោយដឹងថាៈ Reus បានធ្វើការព្រមានមកលើរូបគេដោយបញ្ជាក់ច្បាស់ៗថា កីឡាករនៅ Dortmund ពួកគេមានបទពិសោធន៍ច្រើន ណាស់។ ហើយគាត់(Reus)បន្តប្រាប់ថាខ្ញុំត្រូវខំប្រឹងហ្វឹកហាត់ ព្រោះមានកីឡាករផ្សេងទៀត អាចមកជំនួសអ្នកបានគ្រប់ពេល។ ខ្ញុំជឿលើអ្វីដែលគាត់និយាយ ព្រោះបើសិនជាអ្នកធ្វេសប្រហែសអ្នកនិងបាត់បង់តំណែងជាក់លាក់ ដូច្នេះការខិតខំហ្វឹកហាត់និងធ្វើឱ្យពួកគេពិបាកក្នុងការជ្រើសរើសកីឡាករផ្សេងមកជំនួសយើង។

ប្រភព៖ Futaa