បរទេស៖ កីឡាករ Jadon Sancho ត្រូវបង្ខំចិត្តដកខ្លួនចេញពីការប្រកួតជម្រុះ World Cup ខែកញ្ញាសម្រាប់អង់គ្លេសដោយ សារតែប ញ្ហា របួស។កីឡាករវ័យ ២១ ឆ្នាំរូបនេះមិនបានចូលលេងការប្រកួតពេលដែលក្រុម​តោកំណាចអង់​គ្លេសផ្តួលហុងគ្រីក្នុងលទ្ធផល ៤ទល់និង០  ក្រោយពីគ្រូបង្វឹកលោក Gareth Southgateបានពណ៌នាថាSancho មានរបួស។

Jadon Sancho: Man Utd forward leaves England squad due to minor knock |  Football News | Sky Sports

ទោះយ៉ាង​ណារបួសពេលនេះនិងធ្វើអោយ អតីតខ្សែ បម្រើ-ប្រយុទ្ធស្លាបក្រុមDortmund បន្ត អវត្តមានក្នុងការប្រកួតទល់នឹងប៉ូឡូញ និង អង់ដូរ៉ា​នាពេលខាងមុខប៉ុន្តែខ្សែ ប្រយុទ្ធរូបនេះ ត្រូវបានគេរំពឹងថានឹងជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតឡើងវិញនៅ Premier League  ពេលដែលMan. United ត្រូវជួបជា មួយក្រុមសារិកាព្រៃ Newcastle United នៅថ្ងៃសៅរ៍ទី ១១ ខែកញ្ញាខាងមុខនេះ។ លោក Gareth Southgate បានត្រៀមរៀបចំកីឡាករចំនួន ២៣ នាក់សម្រាប់ការប្រកួតថ្ងៃអាទិត្យជាមួយក្រុម Andorra នៅកីឡដ្ឋាន Wembley។​

Jadon Sancho withdraws from England squad - Sports Mole

ថ្វីបើ Sancho ដកខ្លួនចេញប៉ុន្តែលោក Southgate ត្រូវបានរំពឹងថានឹងត្រៀមដាក់អោយ Bukayo Saka, Jesse Lingard និង Patrick Bamford ត្រៀមប្រជែងយកតួនាទីមួយនេះជំនួសSancho ។Sancho ចូលលេងបាន៣ ប្រកួតបើកឆាកក្របខណ្ឌPremier League រដូវកាលនេះប៉ុន្តែនៅឡើយរំពឺងរកគ្រាប់​បាល់លើកដំបូង​សម្រាប់​ក្រុម លោក Ole Gunnar Solskjaerប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole