បរទេស៖ ខ្សែប្រយុទ្ធ Jadon Sancho បានយល់ព្រមនូវកិច្ចព្រមព្រៀងជាមួយនឹងក្លឹបបិសាចក្រហម Manchester United តាំងពីដើមខែកក្កដា ប៉ុន្តែមកទល់នឹងពេលនេះក្លឹបនៅមិនទាន់បានប្រកាសជាផ្លូវការណ៍អំពីការមកដល់របស់ខ្សែប្រយុទ្ធស្លាបរូបនេះនៅឡើយទេ។

Solskjaer reluctant to speak up what he 'truly feels' about Sancho

អ្នកចាត់ទូទៅលោក Ole Gunnar Solskjaer  បានបង្ហើបនៅសល់ឯកសារមួយចំនួនដែលនឹងត្រូវសម្រេចមុននឹងប្រកាសជាផ្លូវការណ៍ថា Jadon Sancho គឺសមាជិកថ្មីរបស់ពួកគេ។ ក្លឹប Manchester United បានបញ្ចាក់កាលពីដើមខែនេះថាខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេសរូបនេះនឹងផ្ទេរមកកាន់ទឹកដី Old Trafford ពីក្លឹប Borussia Dortmund ក្នុងតម្លៃខ្លួន៧២.៩លានផោន។ អ្នកគាំទ្រក្លឹប Manchester United កំពុងតែមានការអន្ទះសារចង់ក្លឹបរបស់ខ្លួនប្រកាសជាផ្លូវការណ៍អំពីការចុះកុងត្រាលើ Sancho ប៉ុន្តែរហូតមកទល់នេះក្លឹបនៅមិនទាន់បានប្រកាសនៅឡើយទេ។

Manchester United to announce Jadon Sancho soon with 'only paperwork' to  complete on £73m transfer from Borussia Dortmund, reveals Ole Gunnar  Solskjaer who responds to Raphael Varane reports - Unlimited Viral News

លោក Ole Gunnar Solskjaer បាននិយាយបន្ទាប់ពីក្លឹប Manchester United យកឈ្នះលើ Derby County ក្នុងការប្រកួតមិត្តភាពកាលពីយប់ថ្ងៃអាទិត្យថា៖ «អ្វីដែលខ្ញុំដឹងនៅពេលនេះគឺនៅសល់ឯកសារមួយចំនួនទៀតដែលនឹងត្រូវបញ្ចប់, វាមិនច្រើនទេ គ្រាន់តែជាព័ត៌មានលម្អិតបន្តិចបន្តួចប៉ុណ្ណោះ​ ហើយសង្ឃឹមថាពួកយើងនឹងអាចប្រកាសជាផ្លូវការណ៍នាពេលឆាប់ៗខាងមុខនេះ»៕

 

ប្រភពព័ត៍មាន៖ Mirrors