បរទេស៖ លោក Gareth Southgate បានបញ្ជាក់ថាសមាជិកថ្មីរបស់ក្រុមបិសាចក្រហម Man United កីឡាករ Jadon Sancho បាន​រងរបួសស្រាលអំឡុងពេលហ្វឹកហាត់សម្រាប់ការប្រកួតជម្រុះ World Cup ២០២២សម្រាប់អង់គ្លេស។ អតីត​កីឡា​ករ Borussia Dortmund រូបនេះបានចាប់ផ្តើមការប្រកួតដំបូង សម្រាប់បិសាចក្រហមនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី ៣ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនដោយលេងបាន ៧២ នាទីនៃជ័យជម្នះ ១-០ លើក្រុម Wolverhampton Wanderers។

Jadon Sancho Injury Doubt For England Qualifier Against Hungary |  QNewsCrunch

Sancho បច្ចុប្បន្នបានត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ World Cup របស់អង់គ្លេសជាមួយហុងគ្រី អង់ដូរ៉ានិងប៉ូឡូញ​ប៉ុន្តែ​លោក Southgate បានបង្ហើបថាខ្សែបម្រើស្លាបរូបនេះត្រូវចាំបាច់រង់ចាំការវាយតម្លៃពីផ្នែកវេជ្ជ​សាស្រ្តមុននិងត្រូវសម្រេច​ចិត្ត​ថា​​និងដាក់អោយរូបគេចូលលេងរឺយ៉ាងណានោះ។ Sancho ប្រហែលជាមិនទទួលបាន ជម្រើស ១១ នាក់ដំបូងសម្រាប់​រូប​លោកទេ ។

Varane stars but Sancho struggles on Man Utd debuts

Man. United ត្រូវជួបក្រុម Newcastle United នៅថ្ងៃទី ១១ ខែកញ្ញាបន្ទាប់ពីការសម្រាកជាអន្តរជាតិមុនពេល​បើកការ​ប្រកួត​ក្របខ័ណ្ឌ Champions League របស់ពួកគេទល់នឹង BSC Young Boys បីថ្ងៃក្រោយមក៕

 

ប្រភពព័ត៍មាន៖ Sportsmole