បរទេស៖ Jadon Sancho បាននិយាយថាខ្លួនរង់ចាំយ៉ាងអន្ទះសារបំផុតដើម្បីបង្ហាញចូលលេងជាមួយ Marcus Rashford ។កីឡា​ករវ័យ ២១ ឆ្នាំរូបនេះបានចូលរួមហ្វឹកហាត់រួមគ្នាជាមួយមិត្តរួមក្រុមថ្មី តែក៏ធ្លាប់បានលេងក្នុងនាម មិត្តរួមជាតិអង់គ្លេស ជា​មួយ​Rashford នៅឡើយ​ចូលលេងជាផ្លូវការណ៏សម្រាប់ក្លឹបខណៈដែល Rashford កំពុងតែសម្រាកព្យាបាលពីការ វះ​កាត់​ស្មារបស់ខ្លួន។Sancho ក៏បាន​បង្ហាញពីសុទិដ្ឋិនិយមថានិងមានឪកាសលេងចាប់ដៃគូជាមួយ Mason Greenwood ក្រោយពីខ្សែប្រយុទ្ធអង់គ្លេសរូបនេះក៏បានចាប់ផ្តើម​រដូវ​កាល​ថ្មីនៃក្របខ័ណ្ឌ Premier League ហើយរកបាន៣គ្រាប់ពី​ការ​ប្រកួ​ត​​ទាំង​បីលើកដំបូង ។

ً on Twitter: "🇾🇪Give me a #mufc forward line of: LW: Marcus Rashford CF:  Anthony Martial RW: Jadon Sancho SUB: Mason Greenwood ..and I won't care  who's behind it.… https://t.co/4VIHkrwHHf"

សាន់ចូបានប្រាប់UMMថាៈ ជាក់ស្តែងខ្ញុំបានឃើញGreenwood នៅពេលហ្វឹកហាត់បានខ្លះៗ គាត់ពិតជាមាន​សមត្ថ​ភាពល្អ​ណាស់ ។ យើងនិងនៅតែបន្តរៀនស្គាល់គ្នានិងយល់ចិត្តច្បាស់ពីចលនានៅលើទីលាន។វាជារឿងអស្ចារ្យ​បំផុតដែលមាន​វត្ត​មានទាំង៣នាក់លេងព្រមគ្នា។

Sancho or Greenwood? Solskjaer's Man Utd need both! | Goal.com

Sancho បានចាប់ផ្តើមការប្រកួតដំបូងរបស់ខ្លួនសម្រាប់ក្រុម Man United ក្នុងជ័យជម្នះ ១-០ លើក្រុម Wolverhampton Wanderers ដែលមានរយៈពេល ៧២ នាទីនៃការប្រកួតនៅ Molineuxមុនពេល​អវត្តមាននិងត្រូវសម្រាក​ពីការប្រកួត​លក្ខណៈ​អន្តរជាតិ​ដោយ​​សារបញ្ហារបួស៕

 

ប្រភពព័ត៍មាន៖ Sportsmole