ក្រុមហ៊ុនរៀបការប្រកួតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រប្រចាំតំបន់អាស៊ី ONE Championship(ONE) បានឲ្យដឹងថាការរៀបចំព្រឹត្តិការណ៍ប្រកួតលើកទី១០០ របស់ខ្លួនឬ ហៅថា ONE: CENTURY ដែលបានធ្វើឡើងកាលថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនៅសង្វៀនល្បីឈ្មោះ Ryogoku Kokugikan នាក្រុងតូក្យូប្រទេសជប៉ុនទទួលបានកំណត់ត្រាមិនធ្លាប់មានពោលមានអ្នកទស្សនារហូតដល់ ៨៥ លាននាក់ទូទាំងពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នា។ នេះបើយោងតាមទិន្នន័យច្បាស់លាស់ពីក្រុមហ៊ុន Nielsen, YouTube, Facebook, និង Twitter។

លោក Chatri Sityodtong ជាប្រធាននិងជានាយកប្រតិបត្តិ ONE Championship បានថ្លែងថា៖ «ខ្ញុំមានកិត្តិយសសូមប្រកាសជម្រាបជូនថា ONE: CENTURY បានបំបែកកំណត់ត្រា និង ក្លាយជាព្រឹត្តិការណ៍ប្រកួតក្បាច់គុនដែលគេទស្សនាច្រើនបំផុតរហូតដល់ ៨៥ លាននាក់ទូទាំងពិភពលោក។ ក្នុងនោះអ្នកតាមដានពីប្រទេសចិនម្នាក់ឯងរហូតដល់ ១០លាននាក់តាមរយៈការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និង តាមប្រព័ន្ធឌីជីថលនានា។

ទ្វីបអាស៊ីជាទីផ្សារនៃប្រព័ន្ធផ្សព្វផ្សាយធំបំផុត ក្នុងលោកដែលមានអ្នកគាំទ្ររហូតដល់ជាង ៣ ពាន់លាននាក់ឯណោះ។ ONE Championship ផ្សាយតាមរយៈទូរទស្សន៍ និង តាមប្រព័ន្ធឌីជីថលរៀងរាល់សប្ដាហ៍ក្នុងប្រទេសធំៗនៅអាស៊ី។ អ្នកទស្សនា៨៥លាននាក់នេះទើបតែជាលើកទី១ និង វាជាសក្ដានុពលល្អបំផុតសម្រាប់ទ្វីបអាស៊ី។ យើងរៀបចំរួមបញ្ចូលគ្នាដើម្បីក្លាយជាព្រឹត្តិការណ៍ធំបំផុត ហើយ ក្រុមការពាររបស់យើងដឹងថាវាមានវិសាលភាពនៅតំបន់អាស៊ី។

ខ្ញុំសូមថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ដល់អ្នកគាំទ្រដ៏អស្ចារ្យបំផុតក្នុងពិភពលោកសម្រាប់ក្ដីស្រលាញ់ និង ការគាំទ្រ។ ខ្ញុំសូមថ្លែងអំណរគុណដល់កីឡាករកីឡាការិនីដែលប្រកួតនៅ ONE Championship ជាពិសេសការបង្ហាញការប្រកួតដ៏ល្អឥតខ្ចោះឲ្យពិភពលោកបានឃើញ។ វាជាយប់មួយដែលធ្វើឲ្យកក្រើកដល់សកលលោក, និង ជាការបង្ហាញអំពីក្បាច់គុនល្អឯកក្នុងកម្រិតពិភពលោក»។

ONE: CENTURY ត្រូវបានផ្សាយបន្តផ្ទាល់ក្នុង ១៤៥ ប្រទេសផ្សេងគ្នាទូទាំងពិភពលោក។ ព្រឹត្តិការណ៍នេះបង្ហាញអំពីការប្រកួតដណ្ដើមខ្សែក្រវាត់លំដាប់ពិភពលោក រួមទាំងការប្រកួតគូខ្លាំងដល់ ២៨ គូ, វគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា, និង កីឡាករជើងឯក World Champion ប៉ះកីឡាករឯក World Champion ជាដើម។

អត្ថបទ៖ ស៊ីធី