ជាលើកទី២ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះដែល Lionel Messi មានជំលោះនៅលើទីលាន ជាមួយក្រុមគូបដិបក្ស ខណៈដែលរូបគេស្ទើរតែប្រឈមមុខប្រើហិង្សារវាងគ្នាជាមួយខ្សែប្រយុទ្ធអ៊ុយរូហ្គាយកីឡាករ Edinson Cavani ក្នុងការប្រកួត Superclasico កាលពីយប់ថ្ងៃច័ន្ទ ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

គួរបញ្ចាក់ថាកាលពីថ្ងៃសុក្រ Messi បានប្រាប់គ្រូបង្វឹកប្រេស៊ីលលោក Tite ឱ្យបិទមាត់ ខណៈអាហ្សង់ទីនផ្តួលដៃគូប្រជែងដ៏ជូរចត់មកពីអាមេរិកខាងត្បូងនៅប្រទេសអារ៉ាប់រួមកីឡាករឆ្នើមទាំងពីរ បានតម្លើងសរសៃកដាក់គ្នាខ្លាំងអំឡុងពេល Cavani បានរកគ្រាប់បាល់អោយអ៊ុយរូហ្គាយនាំមុខមុន។

ខណៈ ខ្សែប្រយុទ្ធ PSG បានសម្តែងកាយវិការបបួលខ្សែប្រយុទ្ធឆ្នើម Barcelona វាយប្រយុទ្ធគ្នាតែម្តងមុនបញ្ចប់ការប្រកួតតង់ទី១ ខណៈ Luis Suarez មិត្តរួមក្រុម Barcelona និង Diego Godin របស់ក្រុម Inter Milan ជាអ្នកចេញមកសម្របសម្រួល បំបែកពួកគេចេញ។ ទោះបីជាយ៉ាងនេះក្តីជាការឆ្លើយតបម្ចាស់ពានបាល់មាស (Ballon d’Or) ៥ សម័យបានឆ្លើយតបមកវិញថា: នៅពេលណាក៏បានអោយតែអ្នកចង់។

ឧប្បត្តិហេតុនេះរឺតតែជម្រុញអោយ Messi កីឡាករវ័យ ៣២ឆ្នាំចែកបាល់អោយ Sergio Aguero តែតបញ្ចូលទីតាមស្មើ ១ទល់និង១។ តែត្រឹមតែ ៥នាទីក្រោយមក Cavani បានជួយអោយអ៊ុយរូហ្គាយនាំមុខ ២-១ អាហ្សង់ទីន ប៉ុន្តែជាថ្មីម្តងទៀត Messi បានបង្កើតកំណត់ត្រាថ្មីសម្រាប់ក្រុមជម្រើសជាតិបន្ទាប់ពីរូបគេរកបានគ្រាប់បាល់ពិន័យ ១១ម៉ែត្រតាមស្មើអោយអាហ្សង់ទីន ២ទល់និង២។