លោក Jurgen Klopp តែងតែផ្តល់ភាពភ្ញាក់ផ្អើលរបស់គាត់កំលុងពេលផ្តល់បទសម្ភាសន៍ជាញឹកញាប់គ្រូបង្វឹកអាឡឺម៉ង់រូបនេះ កម្រនិងសង្កត់ន័យចំៗទៅលើប្រធានបទដែលរូបលោកតែជជែកដេញដោលនាពេលកន្លងមក។

តែទីបំផុតគ្រូបង្វឹករបស់ហង្សក្រហម Liverpool បានផ្តល់បទសម្ភាសន៏ ជាមួយសហព័ន្ធបាល់ទាត់ពិភពលោក FIFA នៅសប្តាហ៍នេះទាក់ទងនិង កីឡាដ្ឋានដែលរូបលោក មានអារម្មណ៍ថាមិនមានផាសុខភាពក្នុងការដឹកនាំកូនក្រុមទៅចូលរួមប្រកួត។

អតីតគ្រូរូបង្វឹក Dormund រូបនេះបានផ្តល់ចម្លើយ គួរឱ្យភ្ញាក់ផ្អើលថាៈ ខ្ញុំមិនដឹងថា កីឡដ្ឋានមួយណាល្អបំផុតក្នុងការលេងទេ ប៉ុន្តែកីឡាដ្ឋាន Sanchez Pizjuan នៅអេស៉្បាញជាកន្លែងដែលខ្ញុំមិនចូលចិត្តប្រកួតនោះគឺក្លឹប Sevilla ដោយសារតែបរិយាកាសនិងបរិស្ថានជុំវិញទីនោះតែម្តង។

លោក Jurgen Klopp ធ្លាប់បានដឹកនាំក្រុមចូលរួមការប្រកួតកីឡាដ្ឋានល្បីៗបំផុតនៅលើពិភពលោករាប់បញ្ចូលទាំងនៅក្នុងប្រទេសអង់គ្លេស និងនៅប្រទេសអាឡឺម៉ង់ពេលវេលាជាមួយអតីតក្រុម Mainz, Borussia Dortmund និង Liverpool ។

ទោះយ៉ាងណាលទ្ធផលរបស់គាត់កំលុងពេលដឹកនាំក្រុមទៅលេងជាមួយ Sevilla គឺមិនល្អទេ។និយាយរួមគឺមិនដែលឈ្នះហើយសម្រាប់ការដឹកនាំក្រុមចុងក្រោយគឺ Liverpool បាននាំមុខម្ចាស់ផ្ទះ Sevilla ៣-០ មុនពេលពួកគេវាយបកតាមស្មើវិញក្នុងលទ្ធផល ៣-៣។

ប្រភព៖​ Sport-English