បន្ទាប់ពីលាឈប់ដោយសារហេតុផលផ្ទាល់ខ្លួនកាលពីខែសីហា ក្រោយពីកូនស្រី អាយុ ៩ឆ្នាំរបស់គាត់ឈ្មោះ Xana បានស្លាប់ដោយសារជំងឺមហារីកឆ្អឹងលោក Luis Enrique បានវិលត្រឡប់មកធ្វើជាអ្នកចាត់ការក្រុមគោជល់អេស្បាញវិញ ក្រោយខកខានអស់រយៈពេល ៥ខែក្រោយលាលែងពីតំណែងនៅខែមិថុនា បន្ទាប់ពីចូលកាន់តួនាទី ១១ខែ។

អតីតគ្រូបង្វឹកក្លឹប Barcelona វ័យ ៤៩ឆ្នាំរូបនេះត្រូវបានជំនួសដោយជំនួយការរបស់គាត់គឺលោក Robert Moreno ដែលបានទទួលបន្ទុកដឹកនាំអេស្ប៉ាញយកឈ្នះរ៉ូម៉ានី ៥-០ កាលពីថ្ងៃច័ន្ទ។យ៉ាងណាមិញម្ចាស់ជើងឯក Euro ២០០៨ និង ២០១២ អេស្បាញបានបញ្ចប់ការប្រកួតជម្រុះយូរ៉ូឆ្នាំ ២០២០ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ។

លោក Enrique ត្រូវបានតែងតាំងគ្រូបង្វឹកអេស្បាញពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ហើយរូបលោកក៏បានទទួលការដឹកនាំក្រុមចូលរួមការប្រកួត Nations League តែអេស្បាញមិនបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយរូបលោកនៅតែបន្តសម្រាប់ការចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះយូរ៉ូ ២០២០ របស់ពួកគេនាពេលកន្លងមក។

ប្រភព៖ Foxstarasia