រូបមន្តសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុ (UEFA) ត្រូវបានចាត់ទុកថា «ជារឿងអាស្រូវមួយ» ដោយតារាឆ្នើមអន្តរជាតិបែលហ្ស៊ិក Kevin De Bruyne ខណៈដែលអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់របស់អឺរ៉ុបមួយនេះ ប្រឈមមុខនឹងបញ្ហាដ៏ឈឺក្បាលមួយ ដើម្បីធានាថា រាល់ប្រទេសម្ចាស់ផ្ទះទាំងអស់ ដែលឈ្នះកៅអីទៅប្រកួត អាចលេងលើទឹកដីខ្លួនឯង។

សម្រាប់រយៈពេលជាលើកទី១ ព្រឹត្តិការណ៍ Euro នៅឆ្នាំក្រោយនេះ នឹងត្រូវរៀបចំឡើងក្នុងទីក្រុងម្ចាស់ផ្ទះចំនួន១២ផ្សេងគ្នា ក្នុងប្រទេសចំនួន១២ផ្សេងគ្នា ខណៈដែលកីឡដ្ឋាន Wembley របស់អង់គ្លេស នឹងត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ការចាប់ឆ្នោតសម្រាប់យុទ្ធនាការដែលមានក្រុមចូលរួមចំនួន២៤ក្រុមមួយនេះ នឹងត្រូវរៀបចំឡើងនៅទីក្រុង Bucharest នៅថ្ងៃទី៣០ ខែវិច្ឆិកា។

ក្រុមជម្រើសជាតិវែលស៍ បានក្លាយជាក្រុមប្រទេសទី២០ ក្នុងការឈ្នះកៅអីរបស់ខ្លួនសម្រាប់យុទ្ធនាការប្រចាំទ្វីបនេះ នៅពេលដែលពួកគេបានផ្តួលក្រុមជម្រើសជាតិហុងគ្រី ២-០ ក្នុងទីក្រុង Cardiff កាលពីថ្ងៃអង្គារ ខណៈដែលកៅអីដែលនៅសល់ចំនួន៤ទៀត នឹងត្រូវធ្លាក់ទៅលើក្រុមឈ្នះពីការប្រកួត Playoff ដែលនឹងត្រូវរៀបចំឡើងនៅខែមីនា ឆ្នាំក្រោយ។

ទោះបីជាយ៉ាងណា ស្របពេលដែល UEFA ត្រូវតែធានា ក្រុមម្ចាស់ផ្ទះ នឹងត្រូវលេងការប្រកួតវគ្គចែកពូលរបស់ខ្លួន នៅលើទឹកដីខ្លួនឯង ក៏ដូចជាត្រូវគិតពីក្រុមប្រទេសដែលមានសង្គ្រាមនឹងគ្នា ផងដែរ។ ខ្សែបម្រើ De Bruyne របស់ក្លិប Manchester City បានប្រាប់ទូរទស្សន៍បែលហ្ស៊ិកថា៖ «និយាយតាមត្រូង់ទៅ វាជារឿងអាស្រូវមួយ»៕

ប្រភពព័ត៌មាន៖ Channel news Asia

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង